jump to navigation

កំនាព្យផ្សេងៗ

«កំនាព្យដាស់តឿន!»

កិច្ចសិក្សា ​​ត្រូវទុកថា ជាទីមួយ

ខំបោះពួយ គឺប្រឹងប្រែង ឲ្យណាស់ណា​

កុំជ្រមុល​ ពុលជ្រមុច ជុចស្នេហា

ខំសិក្សា ឲ្យចប់សិន សឹមណេះណោះ។​

ស្រីមិនខ្វះ ប្រុសមិនក្រ ល្អគរគោក

 ក្បាលរងោក នៅរងល់ មិនក្រសោះ

ចាំទទួល អ្នកចេះដឹង ប្រឹងរៀននោះ

 ដោយស្ម័គ្រស្មោះ អស់ពីពោះ ពិតមិនខាន។

បើរវល់ ខ្វល់និងរឿង ស្នេហាវិញ

មិនបំពេញ ខាងចំណេះ ឲ្យចំណាន

ក្រវិជ្ជា ដូចជាក្រ អ្វីគ្រប់ឋាន

 ចូរប្រុងប្រាណ ហើយប្រឹងប្រែង សិក្សាអើយ! ៕

******

ឱ! ម៉ែឪ ខំធ្វើស្រែ ថែចំការ

 ហាលសូរយា ញើសតាងទឹក នឿយហត់ណាស់

ហាលភ្លៀងខ្យល់ លុយកប់ភក់ ទាំងវ័យចាស់

ខំរកកាស មាសប្រាក់លុយ សោហ៊ុយកូន។

ឲ្យបានរៀន មានចំណេះ ចេះដូចគេ

គួររិះរេ ខំប្រឹងរៀន ណា៎នាង,អូន!

 អាណិតម៉ែ អាសូរឪ ចង់សណ្ដូន

សណ្ដោងកូន ឲ្យខ្ពង់ខ្ពស់ រស់ប្រសើរ។

******

អ្នកបានចេះ ចំណេះអ្វី គំនិតអ្វី

នាំដាលដុះ ផុះរស្មី កើតបញ្ញា

ទោះច្រើនតិច​ ពីលោកគ្រូ, សៀវភៅណា

ត្រូវដឹងថា គ្រូអាចារ្យ, សៀវភៅនោះ ។

មានគុណគាប់ គួរនឹកគុណ គោរពគុណ

កុំភ្លើតភ្លើន ភ្លេចអ្នកមុន មានគុណខ្ពស់

កុំធ្វើជា សត្វក្រពើ ខ្លាឲ្យសោះ

 ក្រែងមានឈ្មោះ ថា«ក្រពើ វង្វេងបឹង»៕

និពន្ធដោយលោកឱម ណាគ្រី,​ អត្ថាធិប្បាយទសជាតក៍, ភ្នំពេញ ១៩៦៥

កំនាព្យនេះខ្ញុំបានទទួលពីបងកូនខ្មែរ-បារាំងដែលជាកាដូរបស់គាត់ចំពោះថ្ងៃខួបខ្ញុំ!

បើចង់ជ្រាបច្បាស់ជាងនេះបងៗអាចរកទិញសៀវភៅអានបន្ថែមបាន!

Comments»

1. sphea - August 8, 2008

Good poems!!

2. កូនខ្មែរ-បារាំង - August 13, 2008

អ្នកដែលចេះ ចំណេះច្រើន កើនបញ្ញា ចេះរក្សា កាយវាចា ចិត្តប្រពៃ បែងរំលែក ចែកប្រយោជន៍ អ្នកដទៃ ឲ្យរួចភ័យ ចង្រៃគ្រោះ ឈ្មោះបណ្ឌិត។ មានចំណេះ ចេះជំនាញ ស្ទាញចំណាប់ គ្មានសណ្ដាប់ ច្បាប់សន្ដោស នៅក្នុងចិត្ត ធ្វើកលកិច្ច ល្បិចឧបាយ ទុច្ចរិត ដូចនេះពិត ហៅពាលោ ចោរធំអើយ ៕
ឱម​​ ណាគ្រី, អត្ថាធិប្បាយទសជាតក៍, ភ្នំពេញ ១៩៦៥, ទំ. ១០៣
សិក្សាសិន ឲ្យឆ្អិនឆ្អៅ ជ្រៅទូលាយ ឲ្យឃើញជាយ ចុងជ្រុងដើម បែបយ៉ាងណា កុំក្អេងក្អាង ដុចកូនក្អាត់ ឥតបានការ ត្រូវសិក្សា ឲ្យយល់សិន សឹមនិយាយ។
ឱម ណាគ្រី, អត្ថាធិប្បាយទសជាតក៍, ភ្នំពេញ ១៩៦៥, ទំព័រ ១៨២

3. គឹមសុខា - May 17, 2009

កើតក្នុងលោកទោះប្រុសឬស្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លើវិថីនៃជីវិត​ជាដំបូងត្រូវខំខិតស្វែងចំណេះ
ទើបវាសនាបានត្រចេះលើលោកីយ៍។

4. មេត្តាផង - June 25, 2009

សួស្តីបាទ
សូមធ្វើការទិទានៈ ពាក្យកំណាព្យ មិនសរសេរ ” កំនាព្យ” នឺង អក្សរ “ន”
​ដូច្នេះទេ សូមមេត្តារក្សាភាពដើមនៃពាក្យ ឲ្យត្រូវដូចក្នុងវចនានុក្រមរបស់
សម្ដេចសង្ឃរាជជួន ណាត ។ ប្រសិនបើដោយអចេតនា សូមអធ្យាស្រ័យ
ផង ៕
សូមអរគុណ

5. មេត្តាផង - June 25, 2009

ចំពោះកំណាព្យទីមួយ “ក្បាលរងោក” ហាក់ដូចបន្ថយអត្ថន័យរបស់កំណាព្យ
គួរណាស់តែរកពាក្យថ្មីមួយណាមកជំនួសទើបអត្ថបទកំណាព្យនេះមានតម្លៃ
ស្រស់បំព្រង ៕
សូមអាធ្យាស្រ័យ

6. សោម ភ័ស - August 27, 2011

ការសិក្សារៀនសូត្ររបស់ម្នាក់ៗគឺវាមិនមែនជារឿងធម្មតាសំរាប់អ្នកដែលមិនមានការខិតខំប្រឹងប្រែងនោះទេ អ្វីៗទាំងអស់កើតឡើងជាការងារបាន នោះលុះត្រាណាតែមនុស្សនោះមានការធ្វើការងារទាំងនោះ​ ដោយមាន​ឆន្ទះនិងមានការកំណត់គោលដៅអោយបានច្បាស់លាស់ និងចក្ខុវិស័យ​ខាងមុខអោយបានច្បាសលាស់។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: