ខ្ញុំគឺខ្ញុំ!
« ចាញ់ដើម្បីឈ្នះ! » នេះ ជាអ្វីដែលមាននៅក្នុងខួរក្បាលរបស់ខ្ញុំ។
ខ្ញុំតែងតែប្រាប់ខ្លួនឯងជារាល់ថ្ងៃថាចាញ់ជាព្រះឈ្នះជាមារ។
ពេលណាដែលគេមានទំនាស់ជាមួយខ្ញុំ!ខ្ញុំមិនមែនថាអោយគេជិះជាន់លើរួបខ្ញុំទេតែខ្ញុំស៊ូ
ធ្វើចាញ់ដើម្បីឈ្នះ។ព្រោះគេខ្លាំងហើយបើសិនជាខ្ញុំខ្លាំងទៀតនោះតើរឿងវាទៅ
ជាយ៉ាងណាទៅ?អាចស៊ីសាច់ហឺតឈាមគ្នាទេ?ពិតណាស់ប្រាកដជាអាច!
ដូចពាក្យគេថាអញ្ចឹងថា៖«ខ្លាំងប៉ះខ្លាំងប្រាកដជាខ្លោច!»
ខ្ញុំបានឃើញមនុស្សមួយចំនួនដោយសារតែចង់ឈ្នះគ្នាពេកពេលដែលឈ្លោះគ្នា
រហូតដល់ទៅកាប់ចាក់គ្នាក៏មានដែរ។
សួរថាតើធ្វើបែបនេះវាមានប្រយោជន៍អ្វីទៅ?
ខាតកំលាំងបង់ប្រាក់ទទេៗទៅ!
ដូច្នេះហើយបានជាខ្ញុំតែងតែមិនចេះទៅឈ្លោះគ្នាជាមួយនរណានោះ
គឺព្រោះតែខ្ញុំមានទស្សនៈបែបនេះហើយបានជាខ្ញុំទៅជាមួយគេដោយមិន
មានថ្នាំងថ្នាក់ត្រង់ណានោះ!
ខ្ញុំមានមោទនភាពណាស់!បើទោះជាខ្ញុំចាញ់គេក៏ដោយក៏ខ្ញុំនៅតែឈ្នះ
លើសត្រូវដែរយាយីខ្ញុំដដែល៕

ព្រះពុទ្ធជាបរមគ្រូព្រះអង្គតែងតែលើកដំកើងនូវបុគ្គលទាំងឡាយណាដែលឈ្នះខ្លួន ឯង ជាងបុគ្គលដែលឈ្នះអ្នកដទៃ!
ចាសបង!ពិតជាត្រឹមត្រូវមែន!
ប្អូនសូមសរសើរដល់បងដែលបងពូកែខាងធម៌ច្រើនយ៉ាងនេះ!
ប្អូនមិនសូវពូកែខាងធម៌ទេបង……!
ចេះប៉ុនណាគឺចេះតែលើកឡើងមកនិយាយតែប៉ុននោះ។
បើមានខុសឆ្គងត្រង់ណាសូមបងមេត្តាអភ័យទោសនិងជួយកែ
តំរូវប្អូនផង។ព្រោះប្អូនៅខ្ចីគំនិតណាបង!
ប្អូនស្រីដូចជាសរសើរបងពេកហើយ តាមពិតបងចេះបន្តិចបន្តូចប៉ុណ្ណោះមិនសូវ ចេះច្រើនទេ!
បើតាមអត្ថន័យនៃអត្ថបទរបស់ប្អូនស្រី ថ្វីដ្បិតតែប្អូនស្រីនៅវ័យក្មេងខ្ចីក៏ដោយ ក៏ប៉ុន្តែគំនិតរបស់ប្អូនវាមិនខ្ចីទេ បងថាវាស្រគាលទៅចុះ! ហា៎..ហា៎..ហា៎..ហា៎.. និយាយលេងទេ កុំខឹងណា៎!
តាមពិតទៅ អាយុរបស់ប្អូនស្រីគឺនៅក្មេងជាងក្មួយៗរបស់បងទៅទៀត តែណ្ហើយចុះ ហៅប្អូនស្រីថា ប្អូនៗទៅចុះ។ ក្មេងៗកូនខ្មែរដែលនៅឯបរទេស ចិត្តគំនិត និងចរិយាមារយាទចាញ់ក្មេងៗកូនខ្មែរនៅស្រុកខ្មែរឆ្ងាយណាស់។ នេះមិនមែនបញ្ជោរប្អូនស្រីទេ តែបងនិយាយនេះគឺជាការពិត!!!
ព្រោះថាក្មេងៗខ្មែរនៅស្រុកបារាំងនេះ វាអឺរ៉ុបដល់ ៩៥% ទៅហើយ។ គួរឲ្យស្ដាយជាអនេក តែធ្វើម្ដេចបើនេះជាយថាហេតុនៃសង្គម!!!!!
ចាសបង!ប្អូនមិនខឹងនឹងបងទេ…….ហើយក៏មិនមានរឿងអីដែលប្អូនត្រូវខឹង
នឹងបងក៏ដូចជាបងៗដទៃទៀតដែរ…..!
សូមបងកុំព្រួយអីអារឿងខ្លាចប្អូនស្រីមួយនេះខឹងនោះ។
បងនិយាយព្រោះចង់អោយប្អូនញញឹម………
បងនិយាយស្រគាលដូចផ្លែស្វាយអញ្ចឹងបង!ហេ.ហេ….
ចាស!បងរីករាយជានិច្ចណាបងព្រោះប្អូនមានតែបងបុ្រស១នាក់
និងបងស្រី១តែប៉ុននោះអញ្ចឹងបងអាចហៅប្អូនអញ្ចឹងបានប្អូនរីករាយជានិច្ច!
ប្អូនសូមអរគុណដែលបងបានសរសើរប្អូនក៏ដូចជាកូនខ្មែរដែលកំពុង
រស់នៅស្រុកខ្មែរនេះ។
មែនហើយបង!យើងមិនអាចឃាត់គេមិនអោយគេធ្វើអ្វីដែលគេចូលចិត្ត
បានទេ!អ្វីដែលគេចង់ធ្វើគឺយើងមិនអាចឃុំឃាំងគេអោយមក
ធ្វើតាមយើងបាននោះទេ……
បងគិតដូចប្អូនទេបងប្រុស?
មិនថាកូនខ្មែរដែលកំពុងរស់នៅស្រុកបារាំងរឺអាមេរិកទេដែល
ចំលងរឺធ្វើត្រាប់តាមសាសន៍គេនោះសូម្បីដែលកូនខ្មែរនៅស្រុកខ្មែរ
ក៏សឹងតែមួយចំនួនធំដែរដែលចំលងយកសាសន៍របស់គេមកដាក់ក្នុងខ្លួន។
គិតៗទៅវាមិនសមសោះ….មិនមានចិត្តថានឹងរក្សាវប្បធម៌សាសន៍របស់
ខ្លួនសោះគឺគិតតែធ្វើត្រាប់តាមគេ……
ធ្វើដោយមិនដឹងខ្លួនថាកំពុងធ្លាក់ជានុយរបស់គេទេ!!!
សូមទោសណាបងប្រុសប្រសិនបើប្អូននិយាយខុសឆ្គងលើ
បងប្រុសរឺមិនសមគួរត្រង់ណាសូមបងជួយកែតំរូវប្អូនផង៕
យោបល់របស់ប្អូនស្រីពិតជាត្រឹមត្រូវ!
មិនត្រឹមតែកូនខ្មែរដែលរស់នៅស្រុកខ្មែរនោះទេ ហើយដែលពួកគេធ្វើត្រាប់តាមជាតិសាសន៍ដទៃ សូម្បីតែជនជាតិបារាំងសុទ្ធជាពិសេសក្មេងជំទង់ៗ ពួកវាធ្វើតាមពួកអាមេរិកស្ទើរតែទាំងអស់។ ការចំលងនេះគឺតាមរយៈ internet ទូរទស្សន៍ នឹងខ្សែភាពយន្តផ្សេងៗ ដែលបារាំងហៅថា phénomène de société = society’s phenomenon ហើយបញ្ហានេះទៀតសោតក៏គ្មានភាពឋិតថេរដែរ។ សមដូចពុទ្ធភាសិតមួយថា៖ គ្រប់រូបធាតុត្រូវតែមានការផ្លាស់ប្ដូរ គ្មានអ្វីឋិតថេរជាអមតឡើយ!
ឯចំណែកនៅឯអាមេរិកវិញ ច្រើនតែធ្វើតាមអឺរ៉ុប នេះបើយោងទៅការនិយាយរបស់សង្គមវិទូ។ តែបញ្ហានេះវាមិនធ្វើឲ្យមានផលអាក្រក់ប៉ុន្មានទេសម្រាប់ជនជាតិអឺរ៉ុប ឬអាមេរិកាំង ព្រោះពួកគេមានទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា។ឯការដែលធ្វើឲ្យមានគ្រោះថ្នាក់ដ៏ធំបំផុតនោះ គឺខ្មែរយើងទេ ព្រោះយើងមាន ប្រពៃណី ទំនៀមទម្លាប់ផ្សេងពីគេ។ យើងក៏គួរតែជ្រើសរើសយកនូវអ្វីដែលល្អសម្រាប់សង្គមខ្មែរយើង ហើយគួរបោះបង់ចោលនូវទម្លាប់ដែលឲ្យផលអាក្រក់ដល់សង្គម ទោះបីជាទមា្លប់ដ៏អាក្រក់ទាំងនោះបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ ក៏ដោយ។ យើងត្រូវតែវិវត្តន៍ទៅតាមសង្គម ព្រោះថាសង្គមសព្វថ្ងៃជាសង្គមនៃសកលូបនីយកម្ម!
ចាស!អរគុណបង!
វាជាការពិតណាស់បើចំពោះសាសន៍គេដទៃគឺវាមិនមាន
បញ្ហាទេតែដោយឡែកសាសន៍របស់យើងដែលជាសាសន៍មួយ
ដែលល្បីហើយជាសាសន៍ដែលកាន់ប្រពៃនីយ៍ជាក់លាក់ណាស់…
តែសម័យគេគិតថាវាត្រូវតែយ៉ាងនេះហើយព្រោះ
សង្គមចេះតែអភិវឌ្ឍទៅមិនគួរដើរថយក្រោយទេ!
បើសិនជាយើងទៅនិយាយប្រាប់គេនោះគេប្រាកដជាតបមកវិញថា៖
«ទៅគិតអីសម័យឥឡូវហើយនោះ!»មិនមិនចឹងទេគេថា៖«សំរ៉ែណាស់!»
ពាក្យមួយម៉ាត់នេះធ្វើអោយអ្នកដែលចាំស្តាប់ចំលើយស្ទើរតែ
ក្អូតឈាមស្លាប់មួយរំពេចហើយ…….
ប្អូនយល់ស្របនឹងភាសិតដែលបងបានឡើងនេះ!
រាល់ការអភិវឌ្ឍន៍គ្រប់បែបយ៉ាងតែងតែនាំមកនូវផលអាក្រក់ផងនឹងល្អផងដល់ សង្គមនឹងប្រជាពលរដ្ឋជាក់ជាមិនខានឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏យើងត្រូវតែប្រើវិចារណញ្ញាណ នឹងរិះគិតវែកញែកឲ្យបានហ្មត់ចត់ជាមុនសិនមុននឹងអភិវឌ្ឍនូវអ្វីមួយ។ ចំពោះអ្នកដែលថា៖ «វាបូរាណពេក» ឬថា «វាសម្រែ ណាស់» បងគ្រាន់តែឆ្លើយថា៖ ប្រសិនបើគ្មានបូរាណទេនោះ បច្ចុប្បន្នក៏គ្មានដែរ ហើយបើគ្មានអ្នកសម្រែអស់ទាំងនោះទេពួកគេក៏គ្មានគ្រឿងឧបភោគបរិភោគសម្រាប់សរីរាង្គកាយរបស់គេដែ។ ព្រោះថាចំនួនអ្នកភ្នំពេញច្រើនណាស់ដែលបានបំភ្លេចកំណើតដើមរបស់ខ្លួន ដែលជាអ្នកស្រែប្រៀបដូចជាមេអំបៅដែលភ្លេចខ្លួនថា ធាតុដើមគឺជាដ្កូវនោះដែរ៕
Sorry Brother. Today sister can’t write in khmer, Now sister using the new
programs, so Sister did not know why ?Do brother know about Opera is one new of computer programs? my teacher who told me about it.
but it can’t write in khmer!
But sister agree with brother saying of the last point.
have many people who were forgot their living at the countryside.
and became to do like other nation.
So did not brother hate the people who are living at
countryside? have many people are hate them.
but sister did not thinking like them!
So sister thinking. they are so bad people.
Sorry brother sister did not speak english well.
so please forgive and correct sister.
when sister can write in khmer sister will talk about this subject
more.
now sister so regret that sister can’t write in khmer!
thanks!
Oh! ti’s a pity that you can’t write in khmer!
Sorry i can’t help you about the computer, because i don’t know at all about it!
See you soon with khmer text!
ចាសបង!អរគុណ!
ពេលនេះប្អូនអាចសរសេរជាខ្មែរបានហើយ!
រឿងអ្នកស្រែភ្លេចដើមកំនើតរបស់ខ្លួនគឺវាមានសឹងថាទាំងអស់គ្នាហើយ
ណាបង!
ជ្រេញរឹកពួកអ្នកស្អប់អ្នកស្រែណាស់!
ធ្វើឯណាៗឯងគ្រាន់បើជាងគេទៅកើត…….!
បានហើយបងកុំនិយាយរឿងនេះទៀត….បើសិនជាបងនិងប្អូននៅ
និយាយរឿងនេះទៀតវានឹងមានរឿងរ៉ាវត្រូវនិយាយជាច្រើនទៀតណាបង!
មូលហេតុដែលប្អូនមិនអាចសរសេរខ្មែរបានមកពីប្អូនបានប្រើ
កម្មវិធីអ៊ិនធឺនែតថ្មីណាបង!
តែឥឡូវប្អូនប្រើអាចាស់វិញហើយព្រោះប្អូនធ្លាប់ប្រើវារាល់ថ្ងៃ
អញ្ចឹងបានជាប្អូនមិនចង់ដូរ។
កុំចោលភូមិចាស់ ប្រយ័ត្នខ្វះដូងឆី!
ហា៎ស! ហ៎ាស! ហា៎ស!
បងដាក់មួយឃ្លានេះប្រុងអោយប្អូនគិតទៀតហើយមែនទេបងប្រុស?
អូខេ!ពាក្យខ្លីតែមានន័យទូលំទូលាយណាស់!
បងចង់បានការឆ្លើយរបស់ប្អូនស្រីទេបង?
ប្អូនមិនហ៊ានថាត្រូវទេតែវាជាការយល់ឃើញរបស់ប្អូន!
ប្អូនមិនសូវចេះប៉ុន្មានទេខាងបកស្រាយប្រយោគរបៀបនេះនោះបង។
តែប្អូនត្រូវតែព្យាយាម!
«កុំចោលភូមិចាស់ ប្រយ័ត្នខ្វះដូងឆិ!»គឺវាទាក់ទងទៅនឹងខ្លឹមសារដែលបង
និងប្អូនបាននិយាយហើយនោះ!
ប្រៀបដូចអកឈ្មោលយាត្រាចាកចោលទ្រនំហើយមានស្រីថ្មីអញ្ចឹង!!!
តើអាចចាត់ទុកថាត្រុវបានទេបងប្រុស?
បើតាមយោបល់របស់បង វាយោលទៅលើការបកស្រាយរបស់បុគ្គលទេ, វាស្រេចតែលើអ្នកបកស្រាយទេ។
វាអាចមានន័យជា អត្ថានុរូប នឹង អត្ថបដិរូប។ បងលើកឃ្លាមួយនេះឡើង ព្រោះប្អូនស្រីបានប្រាប់បងថា ប្អូនបានប្រើកម្មវិធីចាស់លើប្រព័ន្ធអ៊ិនធឺណិតវិញ បងគ្មានគំនិតអ្វីផ្សេងនោះទេ!
សូមប្អូនស្រីកុំយល់ខុសឲ្យសោះណា៎!
អោយប្អូនសូមទោសផងណាបង!
ប្អូនមិនដឹងថាបងចង់មានន័យបែបនេះទេ!
ប្អូនមិនបានគិតថានឹងយល់ច្រឡំចំពោះឃ្លារបស់បងនោះទេ……..!
សូមបងកុំព្រួយប្អូននេះពូកែវិភាគណាស់…..ថ្ងៃខ្លះវិភាគរហូតទាល់
តែអត់ឃ្លានបាយក៏មានដែរណាបង!
មិនមានអីគួរអោយយល់ច្រឡំទេបង!
វាជារឿងធម្មតាទេណាបង!
ញញឹមឡើងបងប្រុសរបស់ប្អូន…..
បងមានពាក្យមួយឃ្លាចង់និយាយ ចំពោះឃ្លាប្អូនថា « ចាញ់ដើម្បីឈ្នះ! » វាមានន័យថាប្អូននៅតែចង់ឈ្នះដ័ដែលហ្នឹង!!!ហេហេ ហើយប្អូន តែងតែប្រាប់ខ្លួនឯងជារាល់ថ្ងៃថាចាញ់ជាព្រះឈ្នះជាមារ !!!
ចំអន់ប្អូនបន្តិចហើយណា!!ហេហេ
មិនជាបញ្ហាអ្វីទេបង!
រីករាយជានិច្ចណាបងប្រុស!
ត្រឹមត្រូវហើយចាញ់ជាព្រះឈ្នះជាមារ តែពេលចាញ់យូរៗពេកទៅសង្ស័យសុំទីលែងធ្វើព្រះមួយរយៈ ដើម្បីសុំស្គាល់រសជាតិឈ្នះម្តង ហាហាហា ! និយាយលេងទេ!
«ចាញ់ដើម្បីឈ្នះ!» តាមពិតយើងមិនបានចាញ់ទាំងស្រុងទេ យើងអាចចាញ់គេម្នាក់ហ្នឹងមែន តែយើងអាចឈ្នះចិត្តខ្លួនឯង!
សួស្តី ភា អ្នកពិតជា perfect person ខ្ញុំចូលចិត្តអតចរិករបស់អ្នក ។ សង្ឃឹមថាខ្ញុំនឹងក្លាយជាមិត្តភ័ក្តិម្នាក់របស់អ្នក ក្នុងការចែករំលែកព័ត៌មានផ្សេងៗ។ បើមនុស្សភាគច្រើនគិតដូចភា វាជាការល្អណាស់មែនទេ ។
បងវិរយាៈចាស!គ្មាននរណាគេចង់ចាញ់ដោយមិនដែលស្គាល់រស
ជាតិឈ្នះម្តងណាឡើយ!
ទោះយើងចាញ់គេក៏ដោយក៏យើងអាចយកឈ្នះចិត្តខ្លួនបាន!ការយក
ឈ្នះចិត្តខ្លួនឯងវាប្រសើរជាងយកឈ្នះលើអ្នកដទៃ!
បងសុគន្ធៈរីករាយជានិច្ចណាបង!
ខ្ញុំគ្រាន់តែជាមនុស្សធម្មតាដូចគេឯងតែប៉ុនោះណាបងគឺមិនដល់ថ្នាក់
ហ្វើភិចទេ!
ខ្ញុំស្វាគមន៍ជានិច្ចចំពោះប្រិយមិត្តដែលចង់ក្លាយជាមិត្តរបស់ខ្ញុំ!
ចិត្តមនុស្សវាមិនដូចគ្នាទេណាបង!បើចិត្តមនុស្សដូចគ្នាដូចដែលបងបាន
សង្ឃឹមនោះគឺល្អណាស់បង!
អរគុណ!
ប្រសិនបើចិត្តមនុស្សដូចគ្នាទាំងអស់នោះ នោះវាគ្មានភាពអស្ចារ្យទេ!
ក្នុងសង្គមនីមួយៗ ត្រូវតែមានភាពខុសគ្នា បើមិនដូច្នោះទេ ច្បាស់ជាមានភាពច្រំដែលជាក់ជាមិនខានឡើយ មិនអញ្ចឹង ហ្អេះប្អូនស្រី?
ក្នុងសង្គមនិមួយៗត្រូវតែមានភាពខុសគ្នាទើបហៅថាពិភពលោក!
ច្រំដែល!អាចថាអញ្ចឹងក៏បានដែរបង!
ឃើញសោភានិយាយយ៉ាងនេះ ពិតជាល្អមែន សំរាប់ខ្លួនយើងដែលជាមនុស្ស ម្នាក់ដែលស្គាល់អំពីខ្លួនឯងច្បាស់យ៉ាងនេះ! ខ្ញុំពិតជាសរសើរសោភា ពិតៗ។ ធ្វើជាមនុស្សល្អ លុះត្រាស្គាល់ពីតំលៃរបស់មនុស្ស ហើយត្រូវចេះអោយតំលៃគ្នាទៅវិញទៅមក។ មានន័យថា បើយើងបណ្តុះនូវពូជស្វាយ ប្រាកដជាដុះ ពន្លកជាស្វាយ ហើយលុះផ្លែមកក៏ជាស្វាយដែរ។ ដូចដែលយើងសាបព្រោះនូវ អំពើល្អចំពោះអ្នកដទៃយើងក៏ទទួលសេចក្តីល្អពីអ្នកដទៃដូចគ្នា។
សួស្តី!
ទស្សនៈល្អតែកម្រឃើញមនុស្សលោកប្រព្រឹត្តបានទាំងអស់គ្នាណាស់
ពីព្រោះយើងជាបថុជន ។ ដូចជាពាក្យ ជនពាលណាដែលស្គាល់នូវ
ទោសកំហុសរបស់ខ្លួន គឺ ជាបណ្ឌិត ប៉ុន្តែទង្វើនឹងពិតជាពិបាកណាស់
ម៉្យាងវិញទៀតសោត យើងមើលឃើញតែភាពខាងក្រៅរបស់គេ គឺពិ
បាកសន្និដ្ឋានអ្វីៗដែលលាក់កំបាំងនៅខាងក្នុង ។ ជួនកាលបុគ្គលនោះ
មានចំណេះដឹងបរិបូណ៍ ប៉ុន្ដែ ជីវិតរបស់គេនៅតែគ្មានភាពរីកចំរើនសោះ ។
សួស្តី