គោលដៅនៃជីវិត
តាំងពីខ្ញុំបានធំដឹងក្តីមកខ្ញុំបានកំនត់គោលដៅនៃជីវិតរបស់ខ្ញុំរួចជាស្រេច។
ខ្ញុំសុទ្ធមានមូលហេតុចំពោះការងារដែលឆ្ពោះទៅថ្ងៃអនាគតរបស់ខ្ញុំ។
ខ្ញុំមានបំនងប្រាថ្នាបីប្រចាំជីវិតតែខ្ញុំក៏មិនសង្ឃឹមថាខ្ញុំនឹងអាចធ្វើបានទាំងបីនោះទេ។
កិច្ចការទីមួយខ្ញុំចង់ក្លាយជាអ្នកគ្រូពេទ្យដ៏ល្អម្នាក់។ខ្ញុំបានដាក់កំហិតខ្លួនឯងហើយថាបើសិនជាខ្ញុំ
បានធ្វើពេទ្យមែននោះខ្ញុំនឹងធ្វើជាគ្រូពេទ្យដែលមានមនោសញ្ចេតនានិងផ្តល់ភាពកក់ក្តៅទៅអោយ
អ្នកជំងឺរបស់ខ្ញុំ។
កិច្វការទីពីរគឺខ្ញុំចង់ធ្វើជាអ្នកស្តះខាងអក្សរសាស្រ្តអង់គ្លេសហើយខ្ញុំនឹងបង្កើតសមាគមន៍មួយដើម្បីជួយក្មេង
ដែលក្រីក្រនិងកំព្រាអោយបានរៀនសូត្រចេះដឹង។
កិច្ចការទីបីខ្ញុំចង់ក្លាយជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់។បំនងខ្ញុំគឺចង់អោយមានការលើកតំកើងខាងអក្សរសាស្ត្រ
ជាតិខ្លួន។

សូមឲ្យស្រីភាបានសមប្រកបដូចសេចក្ដីប្រាថ្នាណា។
ចាស!អរគុណដល់បងច្រើនហើយដែលបានចូល
មកលេងប្អូនហើយថែមទាំងបានជូនពរដល់ប្អូនទៀត។
បងក៏អញ្ជឹងដែរ!
ប្អូនសូមជូនពរអោយបងសំរេចនូវអ្វីៗទាំងអស់ដែលបងបាននឹងកំពុង
ប្រាថ្នាណាបង!
ជាពិសេសទៅទៀតនោះគឺសូមអោយបងមានសំរស់កាន់
តែស្អាតជាងនេះទៅទៀតណាបង!
អរគុណ!
សូមឲ្យវត្ថុសក្ដិសិទ្ធិនៅលើលោកទាំងមូល ព្រមទាំគុណព្រះរតនត្រ័យ ជួយឲ្យគោលបំណងដែលប្អូនបានប៉ងទាំងអម្បាលមាណបានសម្រេចដូចបំណង របស់ប្អូនស្រី។ សូមឲ្យប្អូនស្រីបានសម្រេចរាល់កិច្ចការដែលប្អូនស្រីកំពុងធ្វើ ឬនឹងធ្វើទៅអនាគតក៏ដោយ!!!
Que ton souhait et tes projets se réalisent!
ពីបងកូនខ្មែរម្នាក់រស់នៅប្រទេសបារាំង!
សាធុៗបងប្រុស!
អូយ៍!ប្អូនស្រីអត់ចេះអានទេបារាំងនោះបង!
ចាស!ប្អូនសូមថ្លែងអំនរគុណដល់បងប្រុសរបស់ប្អូនធំៗៗ!
បងក៏អញ្ចឹងដែរ!
ប្អូនសូមជូនពរអោយបងមានសុខភាពមាំមួនហើយប្រាជ្ញាឈ្លាសវៃ
ហើយមួយទៀតពេលបងមកលេងស្រុកខ្មែរសូមអោយវត្តុសក្តិសិទ្ធ
អោយបងមកលេងនឹងប្អូនស្រី។
ហេ!ហេ!និយាយលេងទេបងប្រុសរបស់ប្អូន!
ពីប្អូនស្រីរបស់បង…..!
អរគុណច្រើនចំពោះប្អូនស្រី!
មិនដឹងជាពេលណានឹងបានទៅលេងស្រុកខ្មែរទេ គួរឲ្យស្ដាយម្ល៉េះទេ!
ប្រសិនបើប្អូនចង់ក្លាយជាគ្រូពេទ្យដ៏ជំនាញនោះ ប្អូនស្រីគួរចេះភាសារបារាំង វាប្រសើរជាជាងមិនចេះ ហើយវាក៏មានប្រយោជន៍ច្រើនចំរាប់អនាគតប្អូន!!!!
ចាស!បងប្រុស…..!
ប្អូននឹងខិតខំរៀនបារាំង…..តែពេលនេះនៅមិនទាន់រៀននៅឡើយទេបង!
មិនទាន់ហួសពេលទេបង!
ពេលនេះមិនបានមកក៏មិនមានន័យថាពេលក្រោយទៀតបងមិន
បានមកលេងស្រុកខ្មែរឯណា!
ប្អូនតែងតែមានទស្សនះមួយក្នុងខ្លួនថា៖«បើផែនដីនៅវិលប្អូននៅតែមាន
សង្ឃឹមថានឹងបានជួបបងនិងបងៗដទៃទៀតជាមិនខានទេ!
ពិតមែនហើយប្អូនស្រី សមដូចពាក្យបារាំងមួយបានពោលថា៖
Tant qu’il y a de la vie, il y a de l’espoir ( ដរាបណាយើងនៅមានជីវិតដរាបនោះសេចក្ដីសង្ឃឹមនៅតែមានជានិច្ច! )
សង្ឃឹមៗៗឡើងបងប្រុស!
ប្អូនជឿជាក់ថាថ្ងៃណាមួយប្អូននឹងបងប្រាកដជាបាន
ជួបគ្នាមិនខានទេ!
បងចេះនិយាយនិងសរសេរបារាំងស្ទាត់រឺបងប្រុស?
បាទ! មិនសូវជាស្ទាត់ប៉ុន្មានទេ គឺគ្រាន់តែអាចអាន សរសេរ នឹងនិយាយបានដូចជាភាសាខ្មែរដែរ។ បងមិនបានរៀនភាសាបារាំងឲ្យបានជ្រៅជ្រះទេ ព្រោះភាសាបារាំងវាពិបាកណាស់ ហើយបងរៀនបានត្រឹមកំរិតថ្នាក់ទី១២នៅប្រទេសបារាំង (បាក់ឌុបផ្នែកបច្ចេកទេស) មិនបានរៀនទៅដល់មហាវិទ្យាល័យទេ! តែអាចបង្រៀនប្អូនស្រីបានខ្លះៗ!!!
បងប៉ុណ្ណឹងហើយបងនៅថាមិនទាន់ស្ទាត់ទៅទៀតបង!
បងហា៎!ប្អូនសូមសួរបងមួយ!?
តើបងបានរស់នៅប្រទេសបារាំងប៉ុន្មានឆ្នាំហើយបង?
ចាសបង!ប្អូនសូមអរគុណបងច្រើនហើយ……បើបានបងជួយបង្រៀន
បារាំងដល់ប្អូនទៀតនេះពិតល្អណាស់!អរគុណបង!
បងមិនមែនជាអ្នកដែលចេះតិចតួចទេសង្កេតមើលតាមសំដីរបស់បងគឺ
ជាអ្នកដែលពូកែ…….!
ប្អូននិយាយដោយស្មោះ!
មកដល់ឆ្នាំ២០០៨នេះគឺបាន១៨ឆ្នាំហើយ ហើយការចេះបារាំងទៀតសោតគឺមកពីចូលចិត្តអានសៀវភៅច្រើនដូចជា ប្រលោមលោក, ទស្សនាវដ្ដីផ្សេងៗ ហើយ នឹងសៀវភៅផ្សេងៗទៀតដែលបងចូលចិត្ត។ ពីព្រោះកាលពីបងនៅរៀននៅឡើយលោកគ្រូៗតែងតែនិយាយប្រាប់ជារឿយៗថា ប្រសិនបើចង់ចេះពាក្យឲ្យបានច្រើន ត្រូវតែអានសៀវភៅឲ្យបានច្រើន។ បងមិនជាពូកែទេតែគ្រាន់អាចជជែកវែកញែកនូវប្រធានបទខ្លះៗជាមួយពួកបារាំង។ បងសូមអរគុណប្អូនស្រីដោយស្មោះចំពោះការសរសើររបស់ប្អូន។
ប្រសិនបើប្អូនស្រីមានសំនួរអ្វីផ្សេងៗ ប្អូនអាចសួរបងបាន បងនឹងឆ្លៀតឆ្លើយនូវអ្វីដែលបងនឹងអាចឆ្លើយបាន។
រង់ចាំជានិច្ច!
Yes, brother!
Sister like to read novel book too. and sister like to read
history book.but when sister read book sister always sleepy
so sister can’t read them more.
Besides English sister want to study French, sister want to
study Lao and Thail.etc..,why sister want to study Thai?
because sister want to know the news of thai said about khmer news.
and Lao is normal..,
yes, when sister have questions sister will ask to brother to help
sister.
so now sister can’t speak alot. when sister can write in khmer sister
will say lots than this.
Thanks brohter!
Oh! yes it’s very good that you want to study another languages because it’s very important for you and your future too, if you can speak several language. I saw you can already speak, read and write English, so i hope that it’s easy for you to study French, Thaï, Lao or another language else.
I already sad that, if you want to know alot of another words or if you want to perfect your language you have to read several books.
I think that Thaï will easier than French or English, because alot of Thaï words are similar with Khmer Words, except the pronounciation!
What do you think about my reasoning?
Ok, thanks and see you!
Yes, now I can write in khmer,but today not feel well to say
in khmer. so I think your reason was good.
so I will try to read books.
Thanks.
Keeping your good work!!! I am sure You will get it!!!
Good Luck!!!
រស្មី
Yes, very much thanks, I will try with them.
ok. you good luck too.
សូមជួនពរប្អូនស្រី អោយសំរេចតាមបំណង សូមសរសើប្អូនស្រីមានគោលដៅច្បាស់លាស់សំរាប់ជីវិត។ ” លើលោកនេះគ្មានអ្វីដែលយើងធ្វើមិនបាននោះទេ”
ចាស!ប្អូនសូមថ្លែងអំនរគុណដល់បងច្រើនហើយដែលបាន
ជូនពរក៏ដូចជាផ្តល់ទំនុចិត្តមកដល់ប្អូន!
អរគុណ!
អរគុណ ដែលប្អូនបានយកចិត្តទុកដាក់ ខ្ញុំនឹងព្យាយាមដាក់ឲ្យបានច្រើន
ចាស!ប្អូនរីករាយជានិច្ចណាបង!
ប្អូនយកចិត្តទុកដាក់ព្រោះវាជារឿងសំខាន់ណាស់សំរាប់ប្រ/ទខ្មែរ
និងប្រ/ជគ្រប់ៗរូប!
ចំពោះសេចក្តីប៉ងប្រាថ្នាទាំងបីខាងលើនេះ សូមអោយសោភាទទួលប្រកបដោយសេចក្តីសំរេច មានជោគជ័យក្នុងជីវិត។ ជីវិតត្រូវមានការសេចក្តីសង្ឃឹម ហើយសង្ឃឹមនោះហើយដែលជាការប៉ងប្រាថ្នារបស់យើងម្នាក់ៗ។ គោលដៅ ជាទិសដៅនៃជីវិតដែលពោរពេញដោយអត្តន័យ!ញញឹម