រូបផ្សេងៗ
រូប ថតនេះ បានរចនាយ៉ាងសោភានៅ ក្នុងវិបសាយមួយដែលមានភ្ជាប់នៅខាងក្រោម!រូបភាព ដែលបានដាក់នេះ គឺ បានសុំការអនុញ្ញាតពី ម្ចាស់រូបថត
របស់គេផ្ទាល់!
Welcome for visit my blog!
រូប ថតនេះ បានរចនាយ៉ាងសោភានៅ ក្នុងវិបសាយមួយដែលមានភ្ជាប់នៅខាងក្រោម!រូបភាព ដែលបានដាក់នេះ គឺ បានសុំការអនុញ្ញាតពី ម្ចាស់រូបថត
របស់គេផ្ទាល់!
យី! វិចិត្រករណានេះ គូររូបបានស្អាតៗដល់ហើយ ដូចរូបពិតបេះបិតតែម្ដង!
មើល៍ទៅហាក់ដូចជាវិចិត្រករបរទេសអញ្ចឹង( ដូចជាជនជាតិអឺរុប )!
តើជាវិចិត្រករនេះជាខ្មែរឬបរទេសប្អូនស្រី? មានទេពកោសល្យគួរឲ្យស្ញប់ស្ញែងមែន!
Waoh! Quel talent!
វាគ្រាន់តែជាវិបសាយដែលប្អូនអោយគេធ្វើអោយទេបង!
ប្រហែលទេដឹងបងថាវិចិត្រករនេះជាជនបរទេស!
ព្រោះប្អូនអត់ដឹងប្រាកដទេគឺដឹងតតាមបងសំនាងទេបង!
បងអាចចូលទៅមើលបានណាបង!
http://www.photofunia.com
អរគុណច្រើនប្អូនស្រី!
បើសិនជាយើងពិនិត្យឲ្យបានហ្មត់ចត់ទៅ ទើបដឹងថា នេះគឺជាការធ្វើតាមរយៈប្រព័ន្ធអីនធឺណេតនឹងប្រព័ន្ធកុំព្យូទ័រទេតើ! នេះចំជាពូកែមែន!
បងស្មានតែគំនូរពិតៗ!
អូ ហូ៍បង!
បើមានអ្នកគូររូបដូចបេះដាក់យ៉ាងនេះពិតក្លាយខ្លួនជាអ្នកមានហើយបង!
បើនិយាយទៅៗបងសំនាងគាត់ពូកែរកវិបសាយមែនទែនបង!
ពិតមែនហើយ ប្អូនស្រីថាត្រូវមែន congratulations ចំពោះប្អូនសំណាងផង!
អូ!អូ!ដាក់រូបនៅទីនេះតើ! បងរវល់ម៉ានង៉ៃអត់បានចូលមកមើល! ដាក់រូបបានស្អាតណាស់ណ៎!
ហេហេ!
បងអើយ!បងណាងគាត់ផ្តាំផ្ញើពាក្យអរគុណទៅបង!
គាត់ថាអរគុណច្រើន!
បង!មកបានមុនប្អូនទៀតហ្នឹង!
ឃើញទេប្អូនត្រូវខមមេនពីរដងហើយបង!
ប្អូនមិនមែនជាអ្នកដាក់ស្អាតនោះទេគឺវាអាស្រ័យលើរូបដែរតើបង!
វាស្អាតៗមកពីរូបបងស្អាតដែរហ្នឹងណា!
[សោភា! សោភា! ព្រលឹងបងអើយ! បងមកវិញហើយណាពៅពិសី! ទូកតូចយើងមួយទុកនៅធ្វើអ្វី.........] hehe បទចំរៀងទេ មិនមែនពាក្យរបស់បងទេ តែពិរោះ..
ប្អូនចូលចិត្តតែពាក្យពីរម៉ាត់គត់នៅ ក្នុងបទចំរៀងនេះក្រៅពីពីរពាក្យនេះ
គឺអត់មានន័យទេសំរាប់ប្អូននោះ!
និយាយរូបទៅបងអត់ពាក្យពីរម៉ាក់ហ្នឹងប្អូនអត់ចូលចិត្តស្តាប់ទេបទនេះនោះ!
បងចូលចិត្តបទនេះរឺ?
ឈ្មោះសោភាពិរោះទេបង?
ពិរោះណាស់! បងចូលចិត្ត! សោភា!សោភា!
បទចាស់គំរិលហើយហ្នឹងបង?
គេលែងចង់ស្តាប់ហើយ សោភា!សោភា!នោះបង!
គេចេញឆន ព្រាបណុបអស់ហើយបង!
បទចាស់គំរិលតែពិរោះសម្រាប់បង
បទថ្មីៗពិរោះបានតែ២,៣ថ្ងៃទេ!
បើនិយាយតាមត្រង់ទៅបទនេះពិតជាពិរោះមែន!
ពេលខ្លះខ្ញុំក៏ចូលចិត្តស្តាប់ហើយជូនកាលមានទាំងច្រៀងតាម
ទៀតផង។
បទសម័យឥឡូវគឺស្តាប់បានតែ2រឺ3ដងតែប៉ុននោះក៏ធុញបាត់ទៅហើយ
ពោលគឺវាមិនដូចបទពីដើមទេគឺពីរោះរណ្តំចិត្តណាស់!
ស្តាប់ច្រើនយ៉ាងណាក៏មិនធុញដែរ!
ពេលវេលាចេះតែកន្លងផុតទៅ មិនដឹងថាអ្វីៗនៅឋិតឋេរបានឬអត់!!
អ្វីៗចេះតែកន្លងហួសទៅដោយមិនអាចត្រឡប់ក្រោយវិញបានតែដោយ
ឡែកចិត្តរបស់មនុស្សយើងក៏ប្រែប្រួលទៅតាមហ្នឹងដែរ។
បងគិតអញ្ចឹងទេបង?
មិនទៀតទេអូន! ចិត្តក៏វាអាចប្រែប្រួលតាមពេលវេលា! ទោះជាមិនមានអ្វីមកប៉ះទង្គិចឬបង្វែក៏ដោយ ក៏ពិបាកនិយាយថាវានៅនឹងឋិតឋេរបានដែរ, ចឹងហើយបានជាគេតែងនិយាយថាទុកអោយពេលវេលាជាអ្នកសំរេចការងារមួយចំនួន, ពេលវេលាអាចអោយយើងដឹងពីចិត្តមនុស្សម្នាក់……
គឺវាពិតជាបែបនេះហើយ!!!
សូម្បីតែកន្លះវិនាទីក៏អាចបំរែបំរួលចិត្តរបស់មនុស្សលោក
យើងបានដែរ។ពេលវេលាអាចស្តែងនូវអ្វីដូចដែលបងបាននិយាយអញ្ចឹង!!
អូ ចេះគូសរូបបានស្អាតដែរតើនេះ សូមសរសើរផងណា។
ស្អាត់មែនឃើញភ្លាមចង់ទៅរៀនឱ្យបានចេះដូចគេដែរ