លែងហ៊ានលោត! August 14, 2008
Posted by sphea in Uncategorized.trackback
ប៉ុន្មានយប់ដែលកន្លងទៅខ្ញុំបាននៅដល់យប់ជ្រៅហើយបានក្រោកពី
ព្រលឹមដើម្បីទៅ រៀនហើយបានត្រូវទឹកភ្លៀងរាប់មិនភ្លេចតែមិនឃើញកើតអី
សោះតែដោយឡែកយប់មិញនេះឯងមេឃយំយ៉ាងខ្លាំងហើយខ្ញុំក៏ដើរកាត់
ភ្លៀងដូចរាល់ដងដែលធ្លាប់ដើរតែមិនអី។
តែយប់មិញនេះជំងឺស្រាប់តែកើតឡើងភ្លាមថែមគួបផ្សំនឹងការចូលគេង
បានតែបីម៉ោងកន្លះទៀតនោះ។
ខ្ញុំមិននឹកស្មានថាវាដល់ថ្នាក់ធ្វើទុក្ខខ្ញុំមិនអោយរៀនអស់ពីរម៉ោងទទេទៅ!
គឺឈឺក្បាលស្ទើរសន្លប់នៅពេលជិះឡាន។ខ្ញុំខំសង្ឃឹមថាពេលទៅដល់សាលាហើយវានឹង
មិនអីតែក្រោយពេលចុះពីឡានស្រាប់តែរិតតែខ្លាំងឡើងជាមុនទៅទៀត។
នេះជាបទពិសោធន៍មួយរបស់ខ្ញុំដែលមិនបានប្រុងប្រយ័ត្ននឹងសុខភាព!
ថ្ងៃក្រោយលែងហ៊ានលោតដូច្នេះទៀតហើយព្រោះខ្លាចអត់បានជួបមុខ
អ្នកម្តាយលោកឪពុកជាទីគោរពនឹងបងៗមួយចំនួន។
ខ្លាចហើយ!!!!!៕

take care ណាប្អូន
ចាសបង!ប្អូនសូមអរគុណដល់បងច្រើនហើយ!
ប្អូននឹងខំថែរក្សាវាអោយល្អ!
ថែរក្សាសុខភាពណាអូន
ឈឺគ្រុនពិបាកទ្រាំណាស់!
កុំឧស្សាហ៍នៅយប់ជ្រៅពេក ចូលគេងអោយបានគ្រប់គ្រាន់ណា!
គេងបានច្រើននិងញាំបាយអោយបានច្រើនណា !! សុខភាពល្អទើបរៀនបានពូកែ
គ្មាអ្វីប្រសើរជាងការមានសុខភាពល្អមាំមួនឡើយ!
បើសិនជាយើងមានសុខភាពល្អបរិបូរណ៍ ការសម្រេចការងារផ្សេងៗក៏បានលទ្ធផលល្អដែរ គ្រាន់តែប្រើពេលវេលាតែប៉ុណ្ណោះ!
ប្អូនស្រីគួរតែជៀសវាងនូវអ្វីដែលបណ្ដាលឲ្យសុខភាពប្អូនស្រីមានសភាពទ្រុឌទ្រោម ព្រោះយើងមិនអាចធ្វើឲ្យពេលវេលាវិលថយក្រោយវិញបានឡើយ!៕
បងសំណាង៖ចាស!វាពិតជាពិបាកនឹងទ្រាំមែន!
បងSayon៖ចាសបង!សន្យាគេងអោយច្រើនៗនិងអ៊ីតបាយអោយច្រើនៗ!
តែប្អូនឆ្លល់ថាប្អូនបាយមិនសូវបានទេតែបើក្រៅពីបាយគឺអ៊ីតបាន
ច្រើនណាស់!ហើយម្យ៉ាងទៀតពេលអ៊ីតបានច្រើនគឺវារិតតែធ្វើទុក
ខ្លាំងជាងអត់អ៊ីតបាយទៀតណាបង!
បងកូនខ្មែរ-បារាំង៖បងនិយាយនេះពិតជាត្រឹមត្រូវណាស់!
ពាក្យទាំងអស់ដែលបងបាននិយាយនេះគឺប្អូនក៏ធ្លាប់និយាយជាមួយមិត្ត
របស់ប្អូនដែរ!
ប្អូននឹងមិនធ្វើបែបនេះទៀតទេព្រោះវេលាប្រលងក៏កៀកជិតណាស់ហើយ!
ពិតណាស់បងថាពេលវេលាមិនអាចត្រឡប់ក្រោយបានទេ!
ប្អូនសូមថ្លែងអំនរគុណដល់បងទាំងបីដែលបានបារម្ភពីប្អូនក៏ដូចជា
ជួយអប់រំប្អូនទៀត!
អរគុណ!
Phea Oey Phea!
Bai Min ban, Songsai mean ey te deng?
If I know, Nak dael bai min ban, jren tae nak mean kdey vibat roerng snaeha, right?
Really? , bong! I ort cheur te! I ort ches te hery kor
min dong tha sralenh nak na pong nong na bong. bong ches tea say hery bong nes.
bai min ban mok bi khe ort srul khlun nong na bong.
bong ches mok song sai ey nov thi nes bong!
ort dong het ey et bai ort ban tea eat something except bai
is ok. I did not know about my self!