jump to navigation

តំលៃរបស់ការសើច~ញញឹម! August 18, 2008

Posted by sphea in Uncategorized.
trackback

ស្នាម​ញញឹម​របស់​មនុស្ស​ម្នាក់ៗ​ពិត​ជា​កត្តា​ដ៏​សំខាន់​ណាស់​ក្នុង​ការ​រស់​នៅ
ប្រចាំ​ថ្ងៃ។​ដូច​នេះ​មិន​ថា​តែ អ្វី​ផ្សេង​មាន​តំលៃ​នោះ ទេ​សូម្បី តែ​ការ​ញញឹម
និង​សើច​ក៏​មាន​តំលៃ​សឹង​ថា​មិន​អាច​គណនា​បាន​ដែរ។​មាន​ពាក្យ​មួយ​ឃ្លា
គេ​លើក​មក​និយាយ​ថា​៖​«​បុគ្គលណាមិនចេះសើចញញឹម​មិនគួរបើកហាងលក់ដូរឡើយ!​»
ពាក្យ​ខាង​លើ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​បើ​អ្នក​លក់​មិន​ចេះ ប្រើ​សិល្ប៍​វិធី​សើច​ញញឹម​ហើយ​នោះ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូល​ទិញ​គាត់​ទៅ?
នេះ​ជា​តំលៃ​របស់​ការ​សើច~ញញឹម៖
១-​ញញឹម​ជា​ការ​ងារ​មួយ​មិន​បាច់​ចុះ​ទុន​ប៉ុន្តែ​បាន​ចំនេញ​ច្រើន​បំផុត​។
២-​ញញឹម​ជា​អំពើ​មួយ​មិន​ធ្វើ​អោយ​ក្រ​ដល់​អ្នក​បញ្ចេញ,​ប៉ុន្តែ​ធ្វើ​អោយ​មាន
ការ​ចំនេញ​ដល់​អ្នក​ដែល​ទទួល​វា​។
៣-​អ្នក​ញញឹម​ម្នាក់​រីក​ស្រស់​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុន្តែ​ជួន​កាល​វា​ធ្វើ​អោយ​យើង
ចង​ចាំ​អស់​មួយ​ជីវិត​។
៤-​អ្នក​មាន​ស្តុក​ស្តម្ភ​ដល់​កម្រិត​ណា​បើ​ខ្វះ​ការ​ញញឹម​ក៏​នៅ​តែ​ក្រ​។​រី​ឯ​
ជន​ក្រី​ក្រ​អន់​ថយ​ដល់​កម្រិត​ទាប​បំផុត,​តែ​សម្បូណ៌​ការ​ញញឹម​ស្រស់​ស្រាយ
នោះ ស្មើ​នឹង​មាន​ទុន​(​គឺ ទ្រព្យ​)​មិន​ចេះ​រីង​ស្ងួត​។
៥-​ស្នាម​ញញឹម​បង្កើត​អោយ​មាន​សុភមង្គល​ក្នុង​គ្រួសារ,​ជា​ប្រភព​នៃ ចិត្ត​ក្លាហាន
ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ជា​សញ្ញា​សម្គាល់​របស់​មនោសញ្ចេតនា​នៃ​មិត្ត​ភក្តិ​។
៦-​ការ​ញញឹម​ជា​សារធាតុ​ប៉ូវ​បំប៉ន​ដល់​អ្នក​នឿយ​ហត់,​គឺ​ជា​រូប​ភាព​ថ្ងៃ​រៀប​នឹង​រះ​ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​,​ជា​វាយោ​រដូវ​រំហើយ​របស់​ជន​មាន​ទុក្ខ​កង្វល់​ហើយ​ជា​ឱសថ​ទិព្វ​ពី ធម្មជាតិ​សំរាប់​ព្យាបាល​រោគ​ខ្វាយ​ខ្វល់​។
៧-​ស្នាម​ញញឹម​មិន​អាច​ទិញ​បាន​​សុំ​បាន​មិន​អាច​ខ្ចី​បាន​ហើយ​ក៏​មិន​អាច​លួច​បាន​ដែរ​។​ប៉ុន្តែ​បើ​យើង​ចេះ​តែ រក្សា​វា​ទុក​នោះ វា​ក៏​គ្មាន​តំលៃ​អ្វី ដែរ,​បើ​បែរ​ជា​ប្រើ​ប្រាស់​វា​យ៉ាង​ខ្ជះ​ខ្ជាយ​នោះ តំលៃ​របស់​វា​គ្មាន​កំនត់​ឡើយ​។
៨-​ម្ល៉ោះ​ហើយ​នៅ ពេល​អ្នក​ជួប​ប្រទះ​បុគ្គល​នឿយ​ហត់​ម្នាក់​ដែល​លែង​មាន​កំលាំង
ញញឹម​សើច​ជា​មួយ​អ្នក​នោះ…..អ្នក​ត្រូវ​ញញឹម​ទៅ កាន់​អ្នក​នោះ​មុន​។​ពីព្រោះ​ថា
បើ​អ្នក​ណា​មួយ​មិន​អាច​ផ្តល់​ស្នាម​ញញឹម​ជូន​ដល់​អ្នក​ដទៃ​ទេ….​អ្នក​នោះ​ពិត
ជា​ត្រូវ​ការ​ស្នាម​ញញឹម​ស្រស់​ស្រាយ​មួយ​ជាង​នរណា​ទាំង​អស់……..!។

ដូច្នេះ​បើ​អ្នក​ចង់​អោយ​គេ​ស្រឡាញ់​រាប់​អាន​សូម​ចាំ​ទុក​ឃ្លា​នេះ​«​រក្សា​ស្នាម
ញញឹម​អោយ​ជាប់​បបូរ​មាត់​ជា​និច្ច​»​នេះ​ហើយ​គឺ ជា​លក្ខណៈ​ពិសេស​បំផុត​និង​មាន​តំលៃ បំផុត​របស់​ផ្ទៃ​មុខ​​ដ៏ ពេញ​​ទៅ ដោយ​សោភ័ណ​ភាព​៕

Comments»

1. កូនខ្មែរ-បារាំង - August 18, 2008

យល់ស្រប ១០០% តែកុំញញឹមយូរពេក ប្រយ័ត្នស្ងួតបបូរមាត់និងជើងធ្មេញ!
ហា៎ស! ហ៎ាស‌! ហា៎ស…………!

2. វិចិត្រ - August 19, 2008

យល់​ស្រប តែ​ថា ហេតុ​អី​ក៏​អ្នក​ខ្លះ​មិន​ចូល​ចិត្ត​ញញឹម​អញ្ចឹង?
ធ្វើ​ម៉េច​ទើប​ជួយ​អោយ​អ្នក​បែប​នោះ​ញញឹម​បាន?

3. sphea - August 19, 2008

មិន​អី ទេ​បង!
ញញឹមរិតតែច្រើនគឺរិតតែស្រស់!
ចំពោះបញ្ហារបស់បងវិចិត្រវិញនោះគឺវាពិបាកបន្តិចហើយ!
គេមិនចូលចិត្តញញឹមគឺមកពីទំលាប់របស់គេ!
ទង្វើរបស់គេដែលមិនធ្លាប់ញញឹមយូរៗទៅបានក្លាយជាទំលាប់របស់
គេបាត់ទៅហើយ!
ការជួយអោយគេសើចនោះប្្អូនក៏មិនច្បាស់ដែរ!
តែបើយើងចង់ជួយគេគឺវាអាស្រ័យលើគេដែរ។
តើមែនទេបង?

4. វិចិត្រ - August 19, 2008

មែន​ហើយ។
តែ​សង្ឃឹម​ថា​នឹង​មាន​គេ​រក​ឃើញ​តិចនិច​ជួយ​មនុស្ស​អោយ​ញញឹម​ស្រស់​ស្រាយ​បាន។

5. SAYON - August 20, 2008

មនុស្សប្រុសមិនសូវញញឹមខ្ញុំជូបច្រើន តែប៉ះរឿងត្រូវចិត្តឫអ្នកពេញចិត្តញញឹមរិក ជាងផ្កា
ត្រកួនទៀត! តែខ្ញុំបានជួបរឿងមួយ បុរសម្នាក់មិនចូលញញឹមឫសើចទេ! តែក្រោពីបាន
ស្គាល់នារីគេបានប្តូរច្រើនណាស់ ចេះនិយាយច្រើនហើយសើយច្រើនទៀត!ទីបំផុត
អ្នកដែលធ្វើអោយគាត់សើចបែរជាអ្នកធ្វើអោយគាត់លែងចង់សើច!!!
សង្ឃឹមថាយើងអាចរកបានអ្នកដែលធ្វើអោយយើងសើចនិងញញឹមជានិច្ច មិនប្រែប្រួល!

6. Sreyphea! - August 20, 2008

Maybe like ya said.
ok….

7. កូនខ្មែរ - August 21, 2008

ប្លុកខ្ញុំបានធ្វើ Comment បានតាំងពីយូរហើយ តែមិនដែលឃើញភា ចូលលេងសោះ។ តើតែពេលនេះ ទើបឃើញអើតគ្នាម្ដង។ អរគុណច្រើនណាស់ សំរាប់ការចូលលេងរបស់ភា។

8. nimol - August 22, 2008

ចាំ​បង​រៀន​ញញឹម​ឲ្យ​ច្រើន​ៗ ដើម្បី​កុំ​ឲ្យ​ស្រី​ភា​ថា​ឲ្យ។

9. sphea - August 22, 2008

បងកូនខ្មែរ៖មុនដំបូងពេលចូលគឺខំរកកន្លែងខិមមេនអត់ឃើញសោះ!
មិនដឹងថានៅត្រង់ណា?តែពេលនេះបានដឹងហើយបង!
ដោយសេចក្តីសោមនស្សណាបង!
បងនិមល៖​ស្លាប់ហើយបង!ញញឹមក៏ចាំបាច់រៀនដែរ!
បងចង់រកគ្រូបង្រៀនទេ?បើរក!ប្អូនស្មគ្រ័ចិត្តបង្រៀនបងចុះ!
យល់ព្រមទេបង!?

10. nimol - August 23, 2008

រឿង​អី​មិន​ត្រូវ​រៀន បើ​អត់​ចេះ​ញញឹម​អី​ផង ហើយ​ក៏​មិន​ដឹង​ថា​ញញឹម​មាន​វេទមន្ត​អស្ចារ្យ​ចឹង​ដែរ ហេហេហេ។ បើ​ព្រម​បង្រៀន​ចឹង​គិត​លុយ​ទេ?

11. sphea - August 23, 2008

ចាំ​គិត​មើលសិនបង!!

12. និមល - August 25, 2008

គិត​ហើយ​នៅ? កុំ​គិត​យូរ​ពេក។ ដាំ​ចេក​ចម្លើយ​ហើយ។

13. sphea - August 26, 2008

គិតហើយ​តែ​មិន​ទាន់​ចេញជា​ចំលើយនៅឡើយទេបង!
ព្រោះឥឡូវបែបរវល់ណាស់ណាបង!សូមទោសចាំថ្ងៃទី២១ខែក្រោយ
ខ្ញុំនឹងផ្តល់ចំលើយអោយបងណា៎!

14. េសង រង្សី - November 4, 2008

Hello How Are You?
តើការសិក្សានិងការងាររបស់អ្នកយ៉ាងមេចហើយ?