jump to navigation

ផ្កាចំប៉ី!! August 26, 2008

Posted by sphea in Uncategorized.
trackback

តាម​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​មក​ពី​មិត្ត​របស់​ខ្ញុំ​គឺ​ថា​ផ្កា​ចំប៉ី​គឺ​ជា​ផ្កា​ដែល​មាន​ពិដោរ​​ក្រអូប​ដែល​ទាក់​ទាញ​ចិត្ត​មនុស្ស​ណា​តែ ទៅ ដល់​ហើយ​គឺ​ចង់​តែ​ស្រូប​មិន​ដាក់​ច្រមុះ។​យ៉ាង​ណា​មិញ​ដូច​ជា​ប្រទេស​ខ្មែរ​យើង​អញ្ចឹង​ដែរ!។
តើ​ផ្កា​ចំប៉ី​មាន​អ្វី ទាក់​ទង​នឹង​ប្រទេស​ខ្មែរ​យើង​ទៅ?
ជា​ការ​ពិត​ណាស់​ប្រទេស​ខ្មែរ​​យើង​ជា​ប្រទេស​មួយ​ដែល​គួរ​អោយ​រស់​នៅ ខ្លាំង​ណាស់​រី​ឯ​ផ្តា​ចំប៉ី​វិញ គឺ ជា​ផ្កា​ដែល​គេ​ចូល​ចិត្ត​យក​មក​ដាក់​នៅ ជិត​ខ្លួន​ហើយ​ជា​ផ្កា​ដែល​បញ្ចេញ​ពិដោរ​យ៉ាង​ក្រអូប​រណ្តំ​ចិត្ត​របស់​មនុស្ស​គ្រប់​គ្នា។​និយាយ​សរុប​ទៅ ផ្កា​ចំប៉ី​ជា​ផ្កា​ដែល​តំនាង​អោយ​ប្រទេស​ខ្មែរ​(មិន​សូវ​ច្បាស់!)​។
នេះ​ជា​អ្វី ដែល​ខ្ញុំ​ដឹង​ពី មិត្ត​របស់​ខ្ញុំ​គេ​ប្រាប់​ខ្ញុំ។​ហើយ​មិន​ត្រឹម​តែ​ផ្កា​ចំប៉ី​ទេ​ដែល​តំនាង​អោយ​ប្រទេស​ខ្មែរ​នោះ ​គឺ នៅ មាន​ម្ហូប​មួយ​មុខ​ទៀត​ដែល​តំនាង​អោយ​ប្រទេស​ខ្មែរ​យើង។​ម្ហូប​នោះ គឹ​តំនាង​អោយ​សាមគ្គី​ភាព​នៃ​ប្រជា​ជន​ខ្មែរ​ពោល​ម្ហូប​នោះ គឺ​មាន​បន្លែ​ផ្សំ​ច្រើន​បញ្ចូល​គ្នា។​ចំពោះ​អ្វី​ដែល​លំអិត​ជាង​នេះ​គឺ ខ្ញុំ​ក៏​មិន​បាន​ដឹង​ដែរ។​បើ​បងៗ​ណា​បាន​ដឹង​ពី​រឿង​នេះ​សូម​ជួយ​បំភ្លឺ​អោយ​កាន់​តែ​ច្បាស់​ជាង​នេះ​ផង៕​សូម​អរគុណ!!

Comments»

1. SAYON - August 26, 2008

ចំពោះផ្កាចំប៉ី តំនាងអោយប្រទេសខ្មែរបងមិនមានឃើញឯកសារណាសរសេរទេ
តែបើបងប្អូនណាមានជួយបង្ហាញផងណា!​ ឯម្ហូបបងទទួលស្គាល់ថាមានខ្លះប្រទេស ដ៏ទៃអត់មានទេ!
តែពេលបងរៀននៅយួន ពេលរៀនភាសានៅឯសឺនតៃ មានស្រះនៅមុខបន្ទប់រៀន
ដែលមានដាំព្រលិតនិងផ្កាចំប៉ី ដែលគេនិយាយថា ព្រលិតគឹយកមកពីកម្ពុជា ឯផ្កា
ចំប៉ីគឺយកមកពី ឡាវ ដាំលើដីវៀតណាម ទើបសាលានោះត្រូវបានដាក់ឈ្មោះថា
សាលាមិត្តភាព ៨០ ដែលតំនាងអោយមិត្តភាព វៀតណាម ឡាវ និង កម្ពុជា។
ហើយក្រសួងអប់រំវៀតណាម ក៏យកសាលានោះធ្វើជាសាលាបង្រៀនភាសា អោយ
សិស្សខ្មែរ និងឡាវ ដែលមករៀនវៀតណាម ហើយក៏មានសិស្សវៀតណាមដែរ
តែសិស្សខ្មែរបានវាយបែកបន្ទាយឡាវហើយ សល់តែខ្មែរនិងវៀតណាម ក៏មាន
អ្នកចង់វាយបន្ទាយវៀតណាមដែរ តែទៅអត់រួចមានខ្លះបែកក្បាលទទេៗ។
ហេហេ សរសេរលេងទេ តែជាការពិត!!!

2. កូនខ្មែរ-បារាំង - August 26, 2008

មុខម្ហូបនោះ ប្រហែលជាសម្លរកកូរទេដឹង? ព្រោះសម្លរកកូរមានផ្សំបន្លែច្រើនមុខ!

3. sphea - August 27, 2008

បងSayon៖​​ប្អូន​ក៏​មិន​សូវច្បាស់ដែរគឺដឹងតាមមិត្តគេប្រាប់!!!
បងកូនខ្មែរ-បារាំង៖ ចាស់!​វាគឺជាសំលកកូរព្រោះវាមានគ្រឿងផ្សំច្រើនជាង
សំលដទៃទៀត!
ចំពោះរឿងនេះខ្ញុំនឹងសួរគេបន្ថែមទៀតតែរង់ចាំប្រលងរួចសិន!!!!

4. កូនខ្មែរ-បារាំង - August 27, 2008

សូមឲ្យប្អូនស្រីបានជោគជ័យក្នុងការប្រឡង!

5. សោភា - August 28, 2008

ចាស់បង​ប្រុស!ប្អូន​សូមអរគុណដល់​បង​ច្រើន​ហើយ​ដែល​បាន​ជូនពរ
ប្អូន!​ជូនពរ​បង​សុខភាពល្អដូ​ចគ្នា​ណាបងប្រុស!

6. កូនខ្មែរ-បារាំង - August 28, 2008

អរគុណច្រើនណាប្អូនស្រី។ ពេលនេះបងលែងសូវមានពេលច្រើនហើយ ព្រោះចូលធ្វើការវីញហើយ!
ប្រាប់បងឲ្យបានដឹងផង ពីការប្រឡងរបស់ប្អូនស្រី តើបានទេ?

7. សោភា - August 29, 2008

ចាស់!បាន​តើ​បង!​តែនៅ សល់ពេលចំនួនកន្លះខែទៀត!
ប្អូនចាប់ផ្តើមប្រលងថ្ងៃទី១៩​និង​ថ្ងៃទី២០​នៅ ក្នុង​ខែក្រោយនេះឯង។
លទ្ធផលនិងការប្រលងយ៉ាងណានោះប្អូននឹងជំរាបដល់បងអោយដឹង!
អរគុណបងប្រុស!

8. naraths - August 29, 2008

ស្រីភា​ចៅ! តា​មក​លេង! សុខសប្បាយ​ទេ​ហ្នឹង?? ដូច​ស្ងាត់​ដល់​ហើយ បាត់​មាត់​ច្រៀប ព្រោះ​ទូរស័ព្ទ​អ៊ែររើ លេង​យ៉ាអត់​កើត… ប្រឡង​បាន​និទ្ទេស​ល្អណា៎ :)

oh និយាយ​ពី​ចំប៉ី​បន្តិច​ចុះ… មិន​ដែល​ល្បី​ថា​មាន​អ្វី​ពាក់​ព័ន្ធ​នឹង​ខ្មែរ​សោះ ។ ធ្លាប់​ឮ​តាម​ចម្រៀង តាម​វីដេអូ​ទូរទស្សន៍​អី ចំប៉ីចំប៉ី ស្រុក​ឡាវ ដែល​មាន​រូប​រាង​ជា​ចំប៉ា​ស្រុក​ខ្មែរ គឺ​ចំប៉ី​តំណាង​បុប្ផា​ឡាវ ។

9. សោភា - August 30, 2008

ចៅសុខទុក្ខធម្មតាទេ!អរគុណសំរាប់ការមកលេងនិង​ពាក្យ​ជូនពរ…..
ត្រង់នេះចៅក៏ឆ្ងល់ដែរថាបើផ្កាចំប៉ីមិនមានអ្វីទាក់ទងនឹងខ្មែរតើហេតុអី្វ
របាំអប្សរាគេយកផ្កាចំប៉ីចងនៅនឹងសក់អ្នករបាំ?

10. អាចម៍ផ្កាយ - September 3, 2008

ស្រីភា៖ បងដឹងខ្លះអំពីផ្កាចំប៉ីនេះ។ ផ្កាចំប៉ីជាផ្កាតំណាងឲ្យប្រទេសលាវ ដែលភាសាលាវគេហៅថា ផ្កាចម្ប៉ា។ សម្រាប់​ប្រទេសខ្មែរ​យើង​ក៏មាន​ផ្កាតំណាង​ជាតិ​ដែរ គឺផ្ការំដួល ដែលគេ​តែង​ប្រដូច​ផ្ការំដួល​ទៅនឹង​នារីខ្មែរ។ ចំណែកដើមឈើតំណាង​ប្រទេសខ្មែរ​ គឺដើមត្នោត ,ផ្លែឈើគឺចេកពងមាន់, សត្វពាហនៈគឺគោព្រៃ, បក្សីគឺត្រយ៉ង។
នៅ​មាន​ទៀត​ ផ្កាតំណាង​ប្តែស​វៀត​ណាម​ គឺ​ផ្កាឈូក, ប្រទេសថៃ​គឺ​ផ្កាម្លិះ… ចាំ​មាន​ពេល​បង​នឹង​ប្រាប់​ថែម​ណា៎!

11. sphea - September 4, 2008

“ចាស់បង! ភាអរគុណច្រើនហើយណាបងដែលបាន
ចូលមកប្រាប់ភាអោយបានដឹងអំពីរឿងផ្កានិងអ្វីផ្សេង
ទៀតដែលទាក់ទងនឹងប្រទេសយើង! អរគុណច្រើនណាបង! ”

12. លីប៊ុនលីន - October 22, 2008

សួរស្តី! តើសុខសប្បាយជាទេ?

13. Chanroeun - December 4, 2008

ខ្ញុំមិនច្បាស់ថា​ផ្កាចំប៉ីមានប្រភពនៅប្រទេសណានោះទេ​ ប៉ុន្តែខ្ញុំមានមិត្តភក្តិជន​ជាតិឥណ្ឌូនេស៊ីម្នាក់​ នៅស្រុកឥណ្ឌូនេស៊ីគេហៅផ្កាចំប៉ីថា កាំបូដ្យា (Cambodia) នាងក៏ប្រាប់ខ្ញុំផងដែរថាការហៅឈ្មោះបែបនេះដោយសារគេបាននាំយកផ្កានេះ ពីប្រទេសកម្ពុជាពីសម័យដើម។​ ចំនុចនេះគួរអោយយើងចាប់អារម្មណ៍ថាតើ ផ្កានេះពិតជាមានប្រភពនៅប្រទេសយើងមែនឫទេ?