jump to navigation

សំនួរអ្នកគ្រូ! August 30, 2008

Posted by sphea in Uncategorized.
trackback

ប៉ុន្មាន​ខែ​មុន​នេះ កាល​មិន​ទាន់​វ៉ាកង​អ្នក​គ្រូ​ពលរដ្ឋ​វិជ្ជា​របស់​ខ្ញុំ​បាន​ដាក់​សំនួរ​ពីរ​អោយ​សិស្ស​របស់​គាត់​ធ្វើ។​ក្នុង​នោះ​មាន​ថា្នក់​ប្រហែល​បី​ ដែល​គាត់​បាន​ដាក់​សំនួរ​ពីរ​អោយ​ធ្វើ។​សិស្ស​ម្នាក់ៗ​បូក​ទាំង​ខ្ញុំ​សុទ្ធ​តែ​មិន​ដឹង​ថា​សំនួរ​របស់​គាត់​នោះ​ត្រូវ​ឆ្លើយ​យ៉ាង​ម៉េច​ទេ​បើ​មិន​ដែល​ដឹង​ផង​ហ្នឹង​ពី​មុន​មក។​សំនួរ​របស់​គាត់​ទាក់​ទង​នឹង​ស្នេហា​ព្រោះ រៀន​ដល់​មេរៀន​ដែល​ទាក់​ទង​នឹង​ស្នេហា​រួច​គាត់​ក៏ ដាក់​អោយ​ធ្វើ​តែ​ម្តង។​សំនួរ​ទាំង​ពីរ​របស់​គាត់​នោះ គឺ​ដូច​ខាង​ក្រោម៖
១.​តើ​ព្រំ​ដែន​របស់​ស្នេហា​មាន​ដែរ​រឺ​ទេ?​បើ​មាន​ជា​អ្វី?
២.​តើ​ចំនង​ដៃ​នៃ​អាពាហ៍ពិពាហ៍​រឺ​ស្នេហា​គឺ​ជា​អ្វី?
នេះ​ជា​សំនួរ​ដ៏​ពិបាក​(​សំរាប់​ខ្ញុំ​)​ព្រោះ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ។​លុះ​ក្រោយ​ពេល​ដាក់​ក្រដាស​ប្រលង​អោយ​អ្នក​គ្រូ​រួច​ពួក​ស្រីៗ​ថ្នាក់​ខ្ញុំ​គេ​នាំ​គ្នា​សួរ​ទៅ អ្នក​គ្រូ​ដើម្បី ចង់​ដឹង​ចំលើយ​នៃ​សំនួរ​ទាំង​ពីរ​ខាង​លើយ​នេះ។
តើ​មាន​អ្នក​ណា​ខ្លះ​បាន​ដឹង​ចំលើយ​របស់​សំនួរ​ទាំង​ពីរ​ខាង​លើ​នេះ​ទេ?​ចំពោះ​ចំលើយ​គឺ ខ្ញុំ​បាន​ដឹង​ហើយ​បន្ទាប់​ពី អ្នក​គ្រូវ​គាត់​ប្រាប់។

Comments»

1. SAYON - August 31, 2008

សួរស្តីស្រីភា សំនួរនេះគឺជាសំនួរបែបមនោគន៏វិជ្ជាដែលវាអាស្រ័យទៅលើអ្នកសួរ 
និងអ្នកឆ្លើយ តើគេចង់បានចំលើយបែបណា? តែវាមិនមែនជាសំនួរមនោគន៏ដូច
មនោគន៏ស៊េរី និងកុំម្មុនីសនុះទេ! ព្រោះវាជាសំនួរប្រលងក្នុងថ្នាក់ បងជឿថាគ្រូរបស់
ប្អូនប្រាកដជាបានផ្តល់ចំលើយដែលអោយទទួលយកបានរួចហើយ! ជាពិសេសបង
ជឿថាចំលើយដែលប្អូនមែន និងមិនទៅណាឆ្ងាយពីក្នុងសៀវភៅកម្មវិធីដែរ 
ព្រោះមុននឹងឆ្លើយ យើងត្រូវរកនិយមន័យនៃពាក្យ ស្នេហា សិន តែដោយសារ
មានសំនួរទី២​ដែល សួរអំពីអាពាហ៏ឫស្នេហា ហេតុនេះ គោលដៅនៃសំនួរទី១
គឺផ្តោតទៅលើស្នេហា រវាងមនុស្សប្រុសស្រី តែយើងក៏មិនត្រូវរំលងចោល
ស្នេហារវាង មាតាបិតា ប្រទេសជាតិ មិត្តភាព បងប្អូន…. ហើយយើងធ្វើការកំនត់
ព្រំដែននៃស្នេហាទាំនោះ។ តើស្នេហាណាមួយដែលមានព្រំដែន ហើយណាមួយ
គ្មានព្រំដែន? ស្នេហាដែលមានព្រំដែន ឫត្រូវបានកំហិតព្រំដែនក្នុងពេលនេះ
គឺកើតមានតាំងពីយូរណាស់មកហើយនៅក្នុងសង្គមខ្មែរ សំអាងលើប្រវត្តសាស្រ្ត
និងការសិក្សាអក្សរសិល្បិ៏ នៅក្នុងស្នេហា បុរសនារី ពិតជាមានព្រំដែនប្រាកដ
ណាស់ ព្រំដែននោះគឺ រាងកាយ ប្រពៃណី វណ្ណះ មាតាបិតា….ជាដើម តែវាបែរ
ជាគ្មានព្រំដែនទៅវិញចំពោះការគិត ការនឹករលឹករបស់ពួកគេ ជាពិសេស គឺ
មនោសញ្ចេតនា នឹងការស្រលាញ់ដ៏ជ្រាលជ្រៅដែលអាចអោយពួកគេ ហ៊ាន
បំពានរបាំងចុងក្រោយនៃព្រំដែនគឺការស្លាប់ ដែលជាព្រំដែនចុងក្រោយបង្អស់
នៃស្នេហាទាំងអស់ ហើយអ្វីដែលបន្សល់ទុកគឺស្នេហា ដែលមានតែឈ្មោះ។
ចំពោះសំនូរទី២ ដែលសួរបញ្ជាក់តែ ចំនងដៃនៃអាពាហ៏ពិពាហ៏ឫស្នេហា
បើតាមបងចាំ ក្នុងសៀវភៅពលរដ្ឋវិជ្ជារបស់ក្រសួងអប់រំបានសរសេរថា
កូនគឹជាចំនងដែនៃអាពាហ៏ពិពាហ៏ តែបងមិនចាំច្បាស់ថា សៀវភៅនោះរៀន
ថ្នាក់ទីប៉ុន្មាននោះទេ!
ចុះបើគ្រួសារខ្លះរៀបការ រហូតចាស់អត់មានកូនមួយសោះ តើអាពាហ៏ពិពាហ៏
នោះអត់មានន័យឫយ៉ាងណា?ឫពួកគេអត់មានស្នេហាចំពោះគ្នា?តើអាចមកពី
ម្ខាងណា អា មិនអាចមានកូនឫយ៉ាងណា?បើដូចនេះ ម្តេចមិនរកអ្នកថ្មី?ឫសុំកូន
គេមកចិញ្ចឹម?…….
បងគិតថា ចំនងដៃនៃអាពាហ៏ពិពាហ៏ក្រៅពីកូនក៏នៅមានទៀតនោះគឺ សាច់ញាតិ
រាប់រកគូស្វាមីភរិយា ដែលទើបរៀបការ ការស្រលាញ់គ្នាអស់ពីចិត្ត របស់អ្នក
ទាំងពីរ ការគោរពយោគយល់រវាងអ្នកទាំងពី ចេះអត់អោនអធ្យាស្រ័យ ជាពិសេស
គឺការចាប់ដៃកសាងសុភមង្គលរហូតដោយមិនមានការក្បត់បំពានទៅលើគ្នា។
ទាំងនេះជាចំនងដៃផ្នែកផ្លូវចិត្តដែលអ្នកទាំពីត្រូវតែស្វែងរកអោយបាន ហើយបន្ថែម
លើសនេះក្នុងការរៀបអាពាហ៏ពីពាហ៏បច្ចុប្បន្ន គេនៅគិតដល់ចំនងដៃផ្នែក
សំភារះ និងផ្លូវច្បាប់ទៀតទើប។

ទាំងនេះគ្រាន់ជាការចុលរួមយោបល់របស់បង បើបងប្អូនណាមានមតិបន្ថែម
សូមជួយណែនាំ បងគិតថា២សំនួរនេះសំខាន់ណាស់សំរាប់មនុស្សគ្រប់គ្នា
ដើម្បីស្វែងរកអត្ថន័យ នៃជីវិតរបស់ខ្លួន។

2. ដើមត្នោត មួយ - August 31, 2008

បំណកស្រាយ របស់ Sayon ពិតជាច្បាស់ល្អណាស់!
-ស្នេហា ជានាមអរូបី ឬ ជាអារម្មណ៍ ក្នុងគំនិត ដែលស្ទាបមិនបាន ព្រោះគ្មាន រូបរាងជាក់ស្តែង។
-រី៝ឯសភាវៈ ដែលថិតក្នុងស្នេហា ជាជីវិតរស់នៅ មានរូបរាងជាក់ស្តែង ដូចជា មនុស្ស សត្វ ជាដើម

និយាយរួម ប្រទេសនីមួយៗមានព្រំដែន ប៉ុន្តែស្នេហា ពិតជាគ្មានព្រំដែន ព្រោះ វាជាអារម្មណ៍ទូទៅ របស់មនុស្សសត្វ ទោះអ្នកនោះជាមហាសេដ្ឋី ជាអ្នកក្របំផុត ជាជាតិសាសន៍ណាក្តី … សុទ្ធតែមានអារម្មណ៍ស្នេហា ប្រហាក់ប្រហែល គ្នា ហើយគ្មានអ្នកណា អាចដឹងអារម្មណ៍ នៃស្នេហានោះយ៉ាមេច បើអ្នកដែល មានស្នេហា មិនបញ្ចេញអាការៈ អោយគេដឹង។
ដោយសារ មនុស្សគ្រប់រូប មានសិទ្ធិមូលដ្ឋានស្មើគ្នា នៅចំពោះមុខច្បាប់ ម៉្លោះ ហើយ វប្បធម៍ ប្រពៃណី វណ្ណៈ មាតាបិតា លែងជារបាំងសំខាន់ ចំពោះអ្នក ដែលមានស្នេហា។ ចឹងហើយ ទើបឃើញមានមិនតិចទេ គូស្រករ រវាងខ្មែរនិង អាមេរិកាំង, រវាងខ្មែរនិងអឺរ៉ុបនោះ ប៉ុន្តែរៀបអាពាពិពាហ៍ តាមប្រពៃណី ខ្មែរ។ ហើយក៏មានខ្មែរមិនតិចទេ ដែលស្រលាញ់ពាំនាំ សិល្បៈ គំនិតលទ្ធិប្រជាធិប តេយ្យសេរី ពីប្រទេសជឿនលឿន ចូលមកប្រទេសខ្មែរ និង ក៏មានជនបរទេស (អាមេរិកាំង អឺរ៉ុប) មិនតិចដែរ ដែលស្រលាញ់ពាំនាំផ្សព្វផ្សាយ សិល្បៈខ្មែរ ប្រ ពៃណីខ្មែរ ទៅប្រទេស របស់ផងខ្លួននោះ ជាពិសេសតាមរយះគូស្រករ ជាជន ជាតិខ្មែរ។

ពិតមែនជារួម ស្នេហាគ្មានព្រំដែនមែន ប៉ុន្តែពេលខ្លះ វាមានព្រំដែនចឹងដែរ ជា ពិសេសរឿងបូរណភាពទឹកដី (ប្រាសាទព្រះវិហារ) រវាងខ្មែរ-សៀម, ឬ រវាង ខ្មែរ-យួន ជាដើម ព្រោះវាជារឿងជីវិតរស់នៅ របស់ជាតិខ្មែរ។ វាមាន ព្រំដែនអារម្មណ៍ ត្រង់ខ្មែរ ត្រូវតែស្រលាញ់ជាតិខ្មែរ ជាងស្រលាញ់ជាតិដទៃ។

ជារួម ចំណងដៃ នៃស្នេហា គ្មានអ្វីក្រៅពីសុភមង្គល នៃស្នេហានោះទេ ដែល ក្នុងនោះមាន កូន ទ្រព្យសម្បត្តិ គំនិត ភាពចុះសំរុងរវាងគូស្វាមីភរិយា សាច់ញាតិបងប្អូន សង្គមដែលខ្លួនកំពុងរស់នៅ…។

3. ម៉ន - September 1, 2008

ប្អូនភា, គួរអោយស្តាយបងមិនមែនជាកូនសិស្សរបស់អ្នកគ្រូប្អូន ។
លើលោកនេះគ្មានអ្វីដែលមានព្រំដែនទេ បើមានក៏ជាព្រំដែនដែរ
មនុស្សជាអ្នកដាក់អោយដែរ ។ ចម្លើយពិតប្រាកដនោះគឺគ្មានទេ
បើប្អូនមិនយល់ស្រប សូមអោយអ្នកគ្រូប្អូនធ្វើការតវ៉ានឹងបងចុះ ។
និយាយលេងទេណាប្អូន បងឯណាទៅហ៊ានតវ៉ាជាមួយអ្នកគ្រូប្អូន
បើបងមិនបានរៀនអោយចប់ថ្នាក់ទីបីផង ។

4. វេហាស័ - September 3, 2008

សួស្តីសោភា! ចំពោះសំនួរទាំងពីរខាងលើនេះ ខ្ញុំឆ្លើយហើយណា ចំពោះសំនួរទីមួយ ដែលថាស្នេហាមានព្រំដែនឬទេ? ចំពោះចំលើយគឺថាមាន គឺជាពិតជាមាន។ ជា​ដំបូង​យើង​ត្រូវ​យល់​ន៍យ​ថា​អ្វី​ចា​ស្នេហា? ស្នេហាមានន័យធំទូលា ស្នេហាក៏ជាការស្រលាញ់ ស្នេហាចំពោះខ្លួនឯង ស្នេហាចំពោះមាតាបិតា ចំពោះ​មាតុភូមិ​ ចំពោះ​ព្រៃព្រឹក្សា ធម្មជាតិ …និង ចំពោះ​មនុស្ស​ទូទៅ។ ឯពាក្យថាព្រំដែន ឬដេន​កំណត់ គឺជាការកំណត់ ចំនួនច្បាស់លាស់ត្រឹមត្រូវ។ មនុស្សម្នាក់​អាចស្រលាញ់អ្វីៗបានទាំងអស់ ដុចគ្នា​ គ្មានការហាមឃាត់ពីអ្នកដទៃ ឬខុសអ្វីឡើយ។ ស្នេហាមានដែនកំណត់ តែមនុស្សយើនោះទេដែលគ្មានដែន​កំណត់​ មានន៍យថា ការស្រលាញ់របស់យើង​ពេល​ខ្លះ​ វាហាក់បីដូចជាធំទូលាយ​ណាស់រហូតដល់​យើង​មិន​អាច​កំណត់​បាន នេះដែលថា​គ្មានដែនកំណត់! ចំនែកឯសំនួរដែលថា ចំណងស្នេហា ជាអ្វីនោះ? ចំណងជាការចង ភ្ជាប់ពិមួយទៅមួយ រិតបន្តឹង​ភ្ជាប់គ្នា ហើយចំណងស្នេហា គឺជាការស្រលាញ់គ្នាភ្ជាប់ដោយសេចក្តីស្រលាញ់​ រវាងមនុស្ស​ ម្នាក់ ទៅអ្កកដទៃ រវាងខ្លួនឯងទៅប្រទេសជាតិ រវាងកូនៗទៅមាតាបិតា រវាងប្តីនិងប្រពន្ធ រវាងស្រីនិងប្រុស ទាំងអស់នេះបានភ្ជាប់ដោយសេចក្តីស្រលាញ់។ ហើយការ​ស្រលាញ់ នោះជាការស្រលាញ់ដែលមិនអាច​ផ្តាច់​បាន គឺការស្រលាញ់ដែលពោរពេញដោយទឹកចិត្តស្មោះស្ម៍គ្រជានិច្ច។ វេហាស័

5. SAYON - September 3, 2008

មិនដឹងថា ចំនងស្នេហា និង និងចំនងដៃស្នេហាមានន័យដូចគ្នាឫទេ?
តាមវេហាស៏បកស្រាយ គឺលើកយកតែចំនងស្នេហា ឯសំនួរគឺ ចំនងដៃស្នេហា ឫ
អាពាហ៏ពិពាហ៏។

6. ម៉ន - September 4, 2008

អ្នកទាំងអស់សុទ្ធតែបានរ៉ាយរ៉ាប់បានល្អត្រឹមត្រូវតាមក្បួនខ្នាតទាំងអស់ ។ ខ្ញុំគិតទៅគិតមកឃើញតែដ៏ដែល គឺមនុស្សទេជាអ្នកកំណត់ ។
មនុស្សជាអ្នកអោយតម្លៃអ្វីៗទាំងអស់ ។
ព្រំដែននីមួយៗសុទ្ធតែបានកំណត់ដោយការចេះដឹងនិងការល្ងង់ខ្លៅរបស់
មនុស្សទាំងអស់ ។
អរគុណអ្នកទាំងអស់ដែលបានសរសេររ៉ាយរ៉ាប់បានល្អ ខ្ញុំសង្ឃឹមថាមាន
អ្នកផ្សេងទៀតចូលមកសរសេរបន្ថែមទៀតនាថ្ងៃមុខ ។

7. sphea - September 4, 2008

សូម​ទោស​ចំពោះ ការ​មិន​បាន​ឆ្លើយតប!ចំពោះសំដីរបស់បងៗគឺមិនមាន
បងណាឆ្លើយខុសទេគឺសុទ្ធតែត្រឹមត្រូវទាំងអស់!
តែសូមអោយត្រូវជាងនេះទៅទៀតណាបងៗ!!
អរគុណ!

8. វេហាស័ - September 5, 2008

សំរាប់ពាក្យទាំងពីរដែលថា​​​ ចំនងស្នេហា​ និង​ ចំនងដៃស្នេហា គឺមានន័យ​ប្រហាក់​ប្រហែលគ្នា ព្រោះ​ភ្ជាប់ដោយពាក្យថា​ ស្នេហា!​។ ចំនងស្នេហា គឺមាន ដូចដែលបាននិយាយមកហើយនោះ គឹជាអ្វីដែលមានការទាក់ទងនឹង​អាពាហ៍ពិពាហ៍ រវាងកូនក្រមុំ និងកូនកំលោះ រវាងមនុស្សពីរនាក់ជាប្តីប្រពន្ធ។ ឯចំនងដៃស្នេហា ក៏មានន័យដូចគ្នាដែរ គឺបានសង្កត់ធ្ងន់លើ អ្វីដែលជាវត្ថុ ឬ របស់អ្វីដែលជាតឹកតាងពីការរៀបអាពាហ៍ពិពាហ៍ ដូចជាសំភារៈដែលសល់ ពីការរៀបការ និងក្រោយពីការរៀបការគឺកំពុងរួមរស់ជាមួយគ្នា ជាប្តីប្រពន្ធ គឺកូនៗគ្រប់រូបនោះហើយដែលជាចំនងដៃស្នេហា! ​វេហាស៍

9. SAYON - September 5, 2008

តាមខ្ញុំគិតយូរទៅ ចំនងស្នេហា និង ចំនងដៃស្នេហា ហាក់ដូចជាមានន័យ មិនដូចគ្នា
ទេ វាគ្រាន់តែប្រហាក់ប្រហែលដូច វេហាស៏ថាមែន តែគិតទៅ ហាក់ដូចជា 
ចំនងស្នេហា កើតមុន បន្ទាប់មកទើប កើតមានស្នេហារវាងអ្នកទាំង២ ហើយ
ចំនងដៃស្នេហា គឺជាផលនៃស្នេហានោះ។ឩទាហរណ៏
ចិត្ត និង ឃុនារី រស់នៅជាមួយគ្នាយូរទៅ ក៏មានចិត្តស្រលាញ់គ្នា បន្ទាប់ពីមានអនុស្សាវរីយ៏
ការឌឺដង ការនិយាយដៀមដាម….ឫសកម្មភាពផ្សេងៗ ដែលអ្នកទាំពីបានធ្វើ
គឺបានបង្កើតឡើង បង្កើតបានជា ចំនងស្នេហារវាងអ្នកទាំពីរ ដែលកើតបានជា
ស្នេហារវាងអ្នកទាំពីរ បើអ្នកទាំពីរអាចសំរេចបំនងបានរៀបការ ទើបកើតមាន
ចំនងដៃនៃស្នេហ របស់អ្នកទាំពីរបាន។
ការបកស្រាយរបស់វេហាស៏នៅខមមិន៤ គឺការបកស្រាយពីចំនងស្នេហា គឺអាច
ទទួលយកបាន ឯបានចូលរួមយោបល់បន្ថែមទៅលើអត្ថន័យនៃ ចំនងដៃស្នេហា
ហើយ ចំនងដៃស្នេហា គឺជាអ្នករឹតបន្ទឹងចំនងស្នេហា អោយស្អិតរមួតថែមទៀត
ដើម្បីអោយស្នេហានោះថិតថេរគង់វង្ស យូរអង្វែង។

10. វេហាស័ - September 6, 2008

មែន ចំណងស្នេហា កើតមុនចំណងដៃស្នេហាមែន។ បើគ្មានចំនងស្នេហា ក៏គ្មានចំណងដៃស្នេហាដែរ។ ដូចជាយើងអោយរបស់អ្វីមួយទៅនរណាម្នាក់ ក្នុងសេចក្តីស្រលាញ់ នោះហៅថា ចំនងស្នេហា។ ហើយវាបង្កើតអោយមានចំនងដៃស្នេហា។ បើនិយាយអោយខ្លី រាល់អនុស្សាវរីយ៍ មុនពេលរៀបការ ការសាសងគ្នា វាជាចំនងស្នេហា​ ហើយពេល រៀបអាពាហ៍ពិពាហ៍ បានកូន​​បង្កើតបានជា ចំនងដៃស្នេហា!

11. sphea - September 7, 2008

“បងៗទាំងអស់គឺបានឆ្លើយត្រូវទាំងអស់! តែចំនុចដែលត្រូវសង្កត់ធ្ងន់នោះគឺព្រំដែននិងចំនងដៃនៃសេចក្តីស្នេហា! ចំនងស្នេហាគឺបានកើតមុនចំនងដៃស្នេហា!
ហើយចំនងដៃស្នេហាគឺជារបស់មានតំលៃសំរាប់ប្តីនិងប្រពន្ធ! របស់មានតំលៃគឺជាធ្នាក់សំរាប់ទាក់ទាញឪពុកម្នាក់កុំអោយមានការប្រេះឆានឹងគ្នា! រឺឯព្រំដែនស្នេហាគឺមាន! សេចក្តីស្នេហាពេលមកដល់ចំនុចព្រមព្រៀងថាស្រឡាញ់គ្នារហូតហើយនោះគឺ

ត្រូវឈានទៅរកការរៀបអាពាហ៍ពិពាហ៍!

ដូច្នេះសរុបរួមមកព្រំដែននៃសេក្តីស្នេហាគឺមានហើយចំនងដៃនៃសេចក្តីស្នេហា រឺអាពាហ៍ពិពាហគឺជាធ្នាក់! ”

12. វេហាស័ - September 9, 2008

មែនហើយ! អរគុណ

13. ម៉ន - September 10, 2008

សូមសួរថា តើចំណងដៃស្នេហាមានអ្វីខ្លះ ?
តើព្រំដែនស្នេហាត្រូវចប់ត្រឹមណា ?

14. សោភា - September 10, 2008

ចំពោះចំលើយរបស់បងគឺខ្ញុំបានឆ្លើយរួចរាល់អស់ហើយ!
សូម​បងអានខមមិនទី១១របស់ប្អូនបងនឹងយល់ហើយ!
ចំពោះព្រំដែនស្នេហាគឺតាមដែលអ្នកគ្រូរបស់ប្អូនគាត់ប្រាប់
នោះគឺ«ការរៀបអាពាហ៍ពិពាហ៍»!
អរគុណ!

15. ម៉ន - September 12, 2008

អរគុណប្អូនភា មិនមែនបងមិនយល់នោះទេ គ្រាន់តែមិនទាន់អស់ចិត្ត
ចំពោះចម្លើយទាំងអស់ដែលមានខាងលើនេះហ្នឹងណា ។