jump to navigation

កូនប្រុសដើមទ្រូងប្រាំហត្ថ! September 11, 2008

Posted by sphea in Uncategorized.
trackback

ពាក្យ​ចាស់​ពី​បរម​បុរាណ​តែង​តែ និយាយ​ថា​«​កូន​ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថ​»​។​តាម​ពាក្យ​ពំនោល​ខាង​លើ​នេះ​មាន​ន័យ​ពីរ៖
ក.​ន័យ​ត្រង់​៖​គឺ សំដៅ​យក​សំភារៈ​មួយ​បែប​របស់​ព្រះ​សង្ឃ​ដែល​យើង​និយម​ហៅ ថា​«​វត្ថ​ពន្ធ​»​មាន​ប្រវែង​៥​ហត្ថ​។
ខ.​ន័យ​ធៀប​៖​ក្នុង​សង្គម​ខ្មែរ​កូន​ប្រុស​ដែល​បាន​បួស​រៀន​តែង​តែ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ទាំង​ផ្នែក​ចំនេះ​ដឹង​ទាំង​សីល​ធម៌​រស់​នៅ​និង​វិជ្ជា ជីវៈ​ដែល​ស្តែង​ចេញ​ពី សីល​ធម៌​ទាំង​៥​របស់​ព្រះ​ពុទ្ធ​គឺៈ
-​មិន​សំលាប់​ជីវិត​សត្វ​ប្រមាថ​ជីវិត​អ្នក​ដទៃ​។
-​មិន​និយាយ​ពាក្យ​មុសា​ច្រណែន​និន្ធា​កុហក​គេ​ឯង​។
-​មិន​សេព​គ្រឿង​ស្រវឹង​មាន​សុរា​ជា​ដើម​។
-​មិន​អសីល​ធម៌​ប៉ះ ពាល់​ប្រពន្ធ​កូន​អ្នក​ដទៃ​។
-​មិន​លួច​ឆក់​ទ្រព្យ​ធន​អ្នក​ដទៃ​ជា​ទ្រព្យ​ក្តៅ​ក្រហាយ​។
* * ចំនុចបន្ថែម៖​រូប​តំនាង​អោយ​ប្រទេស​កម្ពុជា​មាន​ដូច​ជា៖
-​ដើម​ផ្គា​គឺ ផ្កា​រំដួល​
-​ដើម​ឈើ​គឺ ដើម​ត្នោត
-​ផ្លែ​ឈើ​គឺ ចេក​ពង​មាន់​
-​សត្វ​ពាហនៈ​គឺ សត្វ​គោ​ព្រៃ​
-​បក្សី គឺ​ត្រ​យ៉ង​

ចំពោះ​រូប​តំណាង​អោយ​ប្រទេស​កម្ពុជា​ទាំង​ប៉ុន្មាន​ដែល​បាន​រៀប​រាប់​ខាង​លើ​នោះ​គឺ​ខ្ញុំ​បាន​ទទួល​ពី​បង​ផ្កាយ​ដែល​គាត់​បាន​សរសេរ​មក​ប្រាប់។
បើ​ចង់​ដឹង​អោយ​កាន់​ច្បាស់​ជាង​នេះ​គឺ​អាច​សរសេរ​ទៅ សួរ​បង​ផ្កាយ​បាន​ព្រោះ ខ្ញុំ​អត់​សួវ​ដឹង​ទេ​។
យ៉ាង​ណា​មិញ​ខ្ញុំ​ក៏​សូម​ថ្លែង​អំនរ​គុណ​ចំពោះ​អ្នក​ដែល​បាន​ផ្តល់​ដំនឹង​ពី​រូប​តំនាង​នៃ​កម្ពុជា​មក​ដល់​ខ្ញុំ​ដែរ៕

Comments»

1. កូនខ្មែរ-បារាំង - September 11, 2008

កំណែៈ គឺ​« វត្ថពន្ធ» ( វ័ត-ថ្ពន់ ) មិនមែន « វ័ណ្ឌពន្ធ» ទេ!
មើលវចនានុក្រម សម្ដេច ជួន ណាត គឺគ្មាន ពាក្យ «វ័ណ្ឌពន្ធ» ទេ។

2. sphea - September 12, 2008

ចាស់!អរគុណបងប្រុស!
បាត់មុខបាត់មាត់បងយូរហើយ!
អូបងប្រុសរបស់បង!
ម៉ាអាទិត្យទៀតប្អូនត្រូវត្រៀមខ្លួនចូលប្រលងហើយ!
អត់ជូនពរប្អូនស្រីរបស់បងទេរឺបង?

3. កូនខ្មែរ-បារាំង - September 12, 2008

បានជាបាត់មុខបាត់មាត់ ព្រោះបងជាប់រវល់ធ្វើការហ្នឹងណា ហើយមិនសូវមាន​ពេលច្រើនដូចអ្នកស្រុកខ្មែរទេ!
ចំពោះការប្រឡងរបស់ប្អូនស្រី, បងសូមលើកហត្ថទាំងទ្វេបួងសួងដល់គុណបុណ្យ​ព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិនៅលើលោកទាំងមូល សូមឲ្យលោកទាំងអស់​ជួយផ្ដល់កម្លាំងចិត្ត កម្លាំងកាយ​​​ព្រមទាំងកម្លាំងប្រាជ្ញា ដល់ប្អូនស្រី ឲ្យបានជោគ​​​ជ័យ​នូវគ្រប់វិញ្ញាសាទាំងអស់កុំបីមានចន្លោះឡើយ។
តែទោះបីជាយ៉ាងណាក៏ដោយ បើសិនជាយើងខិតខំសិក្សា គឺវាច្បាស់ជាមាន​ការងាយស្រួលជាក់ជាមិនខានឡើយ។
សូមឲ្យប្អូនស្រីបានជោគជ័យណា៎!!!!!

4. វេហាស័ - September 13, 2008

ខ្ញុំសូមបន្ថែមបន្តិចបានទេ? គឺ ដើមចេក កែមកជាផ្លែឈើ​​គឺចេកពងមាន់។ ហើយ និមិត្តរូបរបស់កម្ពុជាពីរផ្សេងទៀតមាន ត្រីគល់រាំង និង អណ្តើកហ្លួង។

5. SAYON - September 13, 2008

និមិត្តរូបរបស់ខ្មែរយើង ដែលសំខាន់ និងគ្មានអ្នកណាអាចបន្លំបាននោះគឺ 
ប្រាសាទអង្គរវត្ត

6. យមរាជ - October 8, 2008

បើចង់ដឹងច្បាស់រឿងនេះសូមចូលទៅកាន់គេហទំព័រ
http://www.khmerrenaissance.com

7. ចំរើន - February 20, 2009

ពូកែស្រាវជ្រាវមែនសូមសរសើរដោយស្មោះ