ថ្ងៃនេះមកលា! September 13, 2008
Posted by sphea in Uncategorized.trackback
ថ្ងៃនេះខ្ញុំមកដើម្បី ពោលពាក្យថា«លា»ចំពោះ បងគ្រប់ៗគ្នាដែលបានចូលមកលេងប្លក់របស់ខ្ញុំមួយនេះ។
ហើយខ្ញុំក៏ សូមអរគុណ ដល់បងៗគ្រប់គ្នាដែលបានចូលមកកាន់ប្លក់របស់ខ្ញុំ!!ខ្ញុំត្រេកអរណាស់ចំពោះ ការរាប់អានដែលពោរពេញ ដោយភាពសន្តោសមេតា្តរបស់ពួកបងៗចំពោះប្អូនដ៏តូចពីមុនមួយនេះ(ពេលនេះធំហើយ!)។
ថ្ងៃនេះប្អូននិយាយពាក្យលាទៅ បងៗហើយប្អូនក៏សូមអរគុណដល់បងៗទាំងអស់!
បងៗមិនបាច់ឆ្ងល់ថាខ្ញុំមានរឿងអី ទេ!ខ្ញុំធ្វើនេះគឺដើម្បី ខ្លួនខ្ញុំនិងគ្រួសាររបស់ខ្ញុំ!
ញញឹម!!ពាក្យនេះគឺតែងតែមានចំពោះខ្ញុំតែរហូតណាបងវេហាស៍!
ខ្ញុំនឹងញញឹមជានិច្ច!
អរគុណ ដល់បងទាំងអស់គ្នា!ជូនពរបងៗអោយសុខសប្បាយនិងជោគជ័យក្នុងជីវិតគ្រប់ពេលវេលា!!
ប្រសិនបើមាននិស្ស័យខ្ញុំនិងបានជួបបងៗទាំងអស់តែបើអត់គឺអត់ដឹងដែរ!!
លាហើយ!!!!!!

យីចុះប្អូនស្រីលាទៅណាហ្នឹង ប្រាប់បងផងបានទេ?
បានតើបងប្រុសជាទីគោរពរបស់ប្អូនស្រីតូចមួយនេះ!!
ប្អូនធ្វើបែបនេះគឺដើម្បីខ្លួនរបស់ប្អូននិងគ្រួសាររបស់ប្អូន!
សូមទោសដែលប្អូនមិនអាចប្រាប់លើសពីនេះបាន!
លាហើយណាបងប្រុសជាទីគោរពរបស់ប្អូន!
ប្អូនស្រីតូចមួយនេះនឹងនឹកបងរាល់ថ្ងៃ!
ណ្ហើយចុះ! នេះជាសិទ្ធិសេរីភាពរបស់ប្អូនស្រីទេ តែទោះបីជាយ៉ាងណាក៏ដោយបងសូមបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធនៅគ្រប់ទិសទីនៃសកលលោកនេះ សូមឲ្យលោកតាមជួយបីបាច់ថែរក្សាប្អូនស្រីព្រមទាំងក្រុមគ្រួសារឲ្យជួបប្រទះតែសេចក្ដីសុខចម្រើនគ្រប់ពេលវេលាទាំងអស់ កុំបីក្លាយទៅជាប្រការអ្វីឡើយ។ អាយុ វណ្ណោ សុខំ ពលំ !
ចំណែកបងវិញ ក៏នៅតែនឹកប្អូនស្រីជានិច្ចដែរ!
goodluck sreyphea!!
បើសោភាលាហើយខ្ញុំក៏មិនដឹងថានឹងហាមឃាត់សោភាយ៉ាងណាដែរ តែទោះជាយ៉ាងណាសូមជូនេពរសោភាអោយជួបតែសេចក្តីសុខ សេចក្តីចំរើន ជោគជ័យក្នុងជីវិតណា! ខ្ញុំមានតែប៉ុន្នេះ តែបើសោភាមិននៅ ក្នុងប្លក់របស់ខ្ញុំក៏គ្មាននរណាគេចូលមើលឌែរ។ អរគុណ
ប្អូនភា បងសូមអោយប្អូនមានសំណាង និងសំរេចគ្រប់កិច្ចការណា!
បងសង្ឃឹមថាគង់មានថ្ងៃបានជួបគ្នាទៀត!
មានពេលចូលលេងផ្ទះបង ផងណា!
ការពិតស្រីភា ប្រឡងឌីប្លូមសោះ!! មកលាអីសម្បើមម៉េះ!
បងសូមជូនពរប្អូនអោយបានសម្រេចគ្រប់គោលបំណង ។
សូមអោយប្អូនមានអនាគត ជីវិតប្រសើរ អោយជួបប្រទះ
តែអ្វីដែលប្អូនស្រលាញ់ពេញចិត្ត ។
ជូនពរស្រីភាអោយសំរេចគ្រប់កិច្ចការ មានសុខភាពល្អ និងនៅតែស្រស់ញញឹមជានិច្ច ។
ជំរាបសួរ ស្រីភា!
ម៉េចហើយ បុណ្យភ្ជុំនេះ បានទៅប៉ុន្មានវត្តហើយ?
ភ្លេចបានមើលសេចក្ដីខាងលើ!
ប្អូនស្រីភា ទៅណាហើយ ម្ដេចក៏បញ្ចេញដែលគួរឲ្យស្រណោះបែបនេះ!
ប្រហែលជាមានអី ដែលទាក់និងគ្រួសារហើយមើលទៅ!
តែយ៉ាងខ្ញុំមិនចង់ឲ្យភា បែកពីពួកយើងទេ
សូមសំណាងល្អណាភា!
ពេលរឿងគ្រួសារកន្លងផុតទៅហើយ មានសង្ឃឹមអាចសរសេរបន្តទៀតឬ?
បងមិនសួរទេ! តែគ្រាន់តែសង្ឃឹមថាយើងនឹងមានឱកាសជួបគ្នា!!!
លា! កុំលោតទឹកណា គ្មានអ្នកណាជួទាន់ ទេ! ហិ ហិ
បើលា មានប្តី! ក៏លាចុះ តែកុំភ្លេច ឡើងលេងម្តងម្កាល លើប្លក ផងណា៎! ហិ ហិ
ជូនពរ ជួបតែសំណាងល្អ!
លា! កុំលោតទឹកណា គ្មានអ្នកណាជួយទាន់ ទេ! ហិ ហិ
បើលា មានប្តី! ក៏លាចុះ តែកុំភ្លេច ឡើងលេងម្តងម្កាល លើប្លក ផងណា៎! ហិ ហិ
ជូនពរ ជួបតែសំណាងល្អ!
ភាអើយ! យូរម្ល៉េះ? អង្កាល់ទើបមកវិញ?
លាទៅណា?សុំទៅដែរបានទេ?
ហើយលាទៅណាណឹង ខ្ញុំភ្ញៀវថ្មីទើបតែមកជូបផ្ទះតូចមួយនេះ ស្រាប់តែម្ចាស់ផ្ទះទៅបាត់ទៀត។ ម្យ៉ាងពោលពាក្យលាយ៉ាងកំសត់ ទាំងមិនដាច់អាល័យបែបនេះទៀត ធ្វើអោយខ្ញុំដូចជាកំសត់តាមហើយ។
ទោះជាមិនដែលស្គាល់ ដ៏សុំជូនពរអោយស្រីភា ទទូលជោគជ័យក្នុងជីវិត។ សង្ឃឹមថានឹងបានត្រលប់មកពីភពប្លុកនេះម្តងទៀតណា។