ចំនេះដឹងទូទៅ! August 13, 2008
Posted by sphea in Uncategorized.9 comments
ព្រឹកមិញ នេះមានចំងល់នឹងពាក្យពីរយ៉ាងខ្លាំងក៏ឆ្លៀតពេលដែលចេញពី
រៀនគួរអក្សរសាស្ត្រខ្មែរក៏លើកយកពាក្យទាំងពីរខាងក្រោមនេះទៅ សួរ
អ្នកគ្រូដោយផ្ទាល់តែម្តង។
ពាក្យពីរនេះគឺ «សុំទោសនិងសូមទោស!»
មានអ្នកមួយចំនួនធំដែលបានដឹងពី ពាក្យទាំងពីរខាងលើនេះតែ ក៏នៅ
មានមនុស្សមួយចំនួនតូចដែរ(ខ្ញុំជាដើម)ដែលមិនបានច្បាស់នូវរបៀប
ប្រើពាក្យទាំងពីរពាក្យខាងលើនេះ។
ពាក្យទាំងពីរនេះមានន័យដូចគ្នាតែប្រើក្នុងលក្ខណៈខុសគ្នា!
ពាក្យ«សុំទោស»ប្រើបានតែ ចំពោះមនុស្សដែលមានអាយុស្មើគ្នាហើយ
សំរាប់ពីអ្នកមានអាយុច្រើននិយាយមកកាន់អ្នកដែលតូច(អាយុ)។
ពាក្យ«សូមទោស»ប្រើសំរាប់និយាយទៅកាន់អ្នកដែលមានអាយុច្រើនជាង។
តាមការបកស្រាយរបស់អ្នកគ្រូធ្វើអោយខ្ញុំលែងស្រពិចស្រពិលក្នុងការប្រើ
ពាក្យទាំងពីរនេះ ដូចមុនហើយ។
សូមបន្ថែមលើចំនេះដឹងរបស់យុវជនមួយចំនួន(បងធំបងតូច)ដែលប្រើប្រាស់
ពាក្យក្នុងការនិយាយស្តីក្នុងការដោះសារ។
ពាក្យដែលខ្ញុំនឹងលើកឡើងមកនិយាយនោះ គឺមានពាក្យបី៖
១.ពាក្យ«ឆាក្តៅ»បើនិយាយពី ន័យរបស់វាគឺ ជាឈ្មោះម្ហូបមួយមុខ
ដែលមានរសជាតិជាទី គាប់ចិត្តព្រោះ វាបូកផ្សំជាមួយគ្រឿងឆ្នាស់នៅក្នុង
នោះដែរតែ ន័យរបស់វាដែលយុវជន(ដែលបានប្រាប់ខាងលើ)នោះគឺ មិនមែន
មានន័យដូចនេះទេ។
*ចូលអានឃ្លាខាងក្រោមៈ-ខ្ញុំរវល់នៅ ហូបឆាក្តៅ ព្រោះគេធ្វើនោះ វាយូរពេកទើបមករៀនមិនទាន់!។យ៉ាងម៉េចដែរពាក្យមួយឃ្លាខាងលើនេះ?
ពាក្យ«ឆាក្តៅ»សំដៅ លើរបស់ម្យ៉ាងដែលធ្វើអោយមនុស្សកាលណាបានភ្លក់
វាហើយគឺ ចង់តែ ភ្លក់រហូតនោះ គឺ« ឆាក្តៅ»តែ ពាក្យនេះពេលនេះគឺ ប្រើទៅ
ជា«គ្រឿងញ៉ៀន»ទៅវិញ។
២ . ពាក្យ«បបរស»ពាក្យនេះក៏ដូចគ្នាដែរតែន័យរបស់វាបើតាមគិតទៅ
ដូចជាជ្រៅបន្តិចៈ
-បបរសជាកន្លែងដែលឆ្ងាញ់ចង់ទៅហើយគឺចង់ទៅ ម្តងទៀត!តើដែលលឺ
ទេថាបបរសអាចឆ្ងាញ់ជាងបបរគ្រឿងនោះ?ពិតណាស់គឺ អត់ទេ!
ដូចនេះពាក្យនេះបានប្រើចំពោះយុវជន(ខូច)ហើយប្រែថា«លេងស្រី»។
៣. ចំពោះពាក្យថា«គាប់គ្រាប់បែក»វិញគឺខ្ញុំមិនបានដឹងច្បាស់ទេតែ គ្រាន់
តែអាចយល់ថាន័យរបស់វាបង្កប់ដោយអត្ថន័យមិនល្អ។
សរុបសេចក្តី មកពាក្យទាំងបីដែលបានបកស្រាយខាងលើនោះ មកគឺ ជាពាក្យ
ដែលមិនល្អ ក្នុងការប្រើប្រាស់ក្នុងភាសានិយាយរបស់យុវជនមួយចំនួន៕
ចំរៀង! August 12, 2008
Posted by sphea in Uncategorized.13 comments
ក្តីស្នេហ៍ស្មគ្រ័ស្មោះកូននិងកូនតែ ត្រូវបានម៉ែ បំបែកញ៉ែកស្នេហ៍អោយព្រាត់
ប្រាស់ពី គ្នា។
ម្តេចចិត្តម៉ែអី ក៏ឃោរឃៅ ម្ល៉េះ?ម៉ែអត់យល់ពី ក្តី ស្រឡាញ់រវាងកូននិង
កូនសោះ!
ឥឡូវម៉ែដឹងតែ គេស្លាប់ហើយណាម៉ែ!!!
តើនៅ មានអ្នកម្តាយខ្លះធ្វើបែបនេះទៀតទេ?
*នេះជាបទចំរៀងដែលខ្ញុំស្រឡាញ់បំផុតបើទោះ ជាបទថៃ ក៏ ដោយព្រោះ
វាជាបានបង្ហាញទស្សនៈអប់រំ មួយចំនួនដល់អ្នកម្តាយគ្រប់រូបនិង
យុវវ័យមួយចំនួន!
ស្ទាវ! August 11, 2008
Posted by sphea in Uncategorized.9 comments
តាមការពិតទៅ ការប្រើប្រាស់ពាក្យស្ទាវចំពោះមនុស្សគឺមិនត្រូវទេ!
តាមដែរខ្ញុំដឹង!ព្រោះ ពីមុនខ្ញុំបានស្តាប់វិទ្យុអំពី
នាទីអក្សរសាស្ត្រខ្មែរ។ពេលនោះមានលោកគ្រូម្នាក់មិនដឹងជានរណាអោយ
ប្រាកដទេព្រោះ វាយូរហើយហើយក៏មិនចាំថាឈ្មោះ អ្វីដែរ។
សូមហៅគាត់ថាលោកគ្រូចុះដើម្បី ពិរោះក្នុងការហៅ នៅ ពេលនេះ។
លោកគ្រូបានលើកយកពាក្យ«ស្ទាវ»នេះមកនិយាយ៖
ពាក្យ«ស្ទាវ»គឺប្រើបានតែសំរាប់សត្វតិរច្ឆានតែប៉ុននោះព្រោះសត្វតិរច្ឆាន
គ្មានការគិតទេ!។
តែខ្ញុំឆ្ងល់ថាហេតុអ្វី មនុស្សនៅ តែ យកពាក្យនោះ មកនិយាយជាមួយមនុស្សមួយចំនួនទៀត?
នេះ ក៏អាចថាអ្នកខ្លះ ក៏មិនបានដឹងពី រឿងនេះដែរ។
ចំពោះខ្ញុំដែលដឹងហើយក្តី ក៏ខ្ញុំនៅ តែ ប្រើពាក្យនេះចំពោះអ្នកមួយចំនួនដែរ(ក្នុងសង្គមខ្មែរបច្ចុប្បន្ន)។
ពេលនិយាយដល់រឿងស្ទាវនេះបានធ្វើអោយខ្ញុំនឹកដល់វេលាកាលពីព្រឹកមិញ
ដែលហ៊ានដេញពួកស្ទាវចេញ ពីថ្នាក់រៀន។
និយាយទៅ ខ្ញុំក៏ថ្លើមធំដែរតើ!
តែនឹកទៅ ក្តៅ ចិត្តនឹងមិត្តខ្លះដែរ!!
មនុស្សម៉ាគគោកមានស្រី មានប្រុសតែ ស៊ូ នាំគ្នាឈរចាំគេចេញ តែពេលដែលខ្ញុំដើរមកដល់ស្រាប់តែ សុំអោយខ្ញុំទៅ ដេញគេទៅ វិញ!
គិតថាអ្នកដែលស្លាប់ជានរណាទៅ??យ៉ាប់មែនមិត្តរបស់ខ្ញុំនេះ!
គិតទៅ មើលតើខ្ញុំនិយាយពាក្យយ៉ាងម៉េចទៅពួកស្ទាវពីរបី គូដែលសម្ងំនៅ
ក្នុងថ្នាក់យ៉ាងងងឹតឈឹង?
មិនមែននិយាយអីច្រើនទេគឺ និយាយពី របៀបនិយាយរបស់មនុស្សស្រី តែបើមនុស្សប្រុសបែបមិនដឹងទេមើលទៅ នោះ?
តែពួកស្ទាវនោះ មានដឹងថាខ្ញុំឌឺឯណា!
ខ្ញុំទៅ ដល់ខ្ញុំបើកភ្លើងអោយភ្លឺ!
គេសួរថា៖បងដល់ម៉ោងរៀនហើយមែនទេ?(ស្រីអ្នកនិយាយ)
ខ្ញុំឆ្លើយថា៖ចាស!ខ្ញុំដល់ម៉ោងរៀនហើយ!
គេថា៖បង!!ថ្ងៃក្រោយដេញពួកខ្ញុំចេញ ទៅ ណា!
ខ្ញុំឆ្លើយថា៖ចាស!ចាស!
គេបន្តទៀតថា៖អឺ!ចាសទៀតហ្នឹងណា!
ចំនែកខ្ញុំមានអីទេគឺមានតែញញឹមដាក់គេតែប៉ុននោះ!។
គួរសរសើរពួកស្ទាវប៉ុន្មានគូនោះដែរដែលចេះប្រើពាក្យគួរសម។
តែ នឹកទៅ ហួសចិត្តមិត្តរបស់ខ្ញុំម៉ាគគោកអត់មាននរណាម្នាក់ហ៊ានសោះ!។
អារម្មណ៍(ភ័យរឺ អត់?) August 8, 2008
Posted by sphea in Uncategorized.12 comments
ការប្រលងជិតឈានចូលមកដល់ហើយតែ មើល៍ទៅអាកាសធាតុដូចជា
មិនអំនោយផលដល់អ្នកសិក្សាសោះ!?
រាល់ព្រឹកព្រលឹមមេឃចាប់ផ្តើមយំរកតែសិស្សទៅ រៀនមិនមានសោះតែ សំនាង
មានគ្រូទៅ បង្រៀនព្រោះ គាត់គិតថាអាណិតសិស្សព្រោះ ជិតដល់ប្រលងហើយ
តែសិស្សខ្លះ វិញ គឺ មិនខ្វល់ឡើយ។
ព្រឹកមិញ នេះខ្ញុំទៅ រៀនអត់មានសិស្សដូចរាល់ដល់សោះ!
ខំ កាត់គ្រាប់ភ្លៀងរាប់ពាន់ដំនក់ដើម្បី តែការសិក្សាដោយមិនខ្លាចឈឺ តែ ទី បំផុត
គឺ ខ្ញុំចៀសមិនផុតពីជំងឺ ដដែល!
ការប្រលងនឹងប្រព្រឹតទៅ នៅ ថ្ងៃ ទី ១៩និង២០នៅ ខែក្រោយនេះ!
សំរាប់ខ្ញុំខ្ញុំគិតថាវាយូរណាស់!ខ្ញុំចង់អោយវាចូលមកដល់ឆាប់ៗនេះ
ឯងព្រោះ មិនចង់រង់ចាំទេ។
ដល់ថ្ងៃនោះ ចេះរឺ មិនចេះនឹងដឹងហើយ!
ដល់ថ្ងៃ នោះ មិនដឹងថានឹងយល់ឃើញ ដូចម្តេចទេព្រោះ កាលប្រលងឆមាសទី១
និងទី ២មានសេចក្តី ភ័យខ្លាចដែរហ្នឹងចុះ ទំរាំតែ ថ្នាក់ជាតិមិនដឹងថាយ៉ាង
ម៉េចទេខ្ញុំ។
កាលនោះ ប្រលងឆមាសទី១និងទី២ចប់ដើរចេញ ពី សាលាស្ទើរតែដួលសន្លប់
មួយកន្លែងចុះ វាទៅ ជាយ៉ាងណាវិញ ចំពោះ ការប្រលងថ្នាក់ជាតិនៅ ថ្ងៃខាង
មុខនេះទៅ?
ខ្ញុំមិនដឹងថាមកពី មូលហេតុអី ទេ?
តែ ប្រហែលជាអស់កំលាំងពេកក៏មិនដឹង?
វាមិនពិតតើមែនទេ? August 5, 2008
Posted by sphea in Uncategorized.6 comments
ហេតុអ្វី ទេវតាតាមមកបំបែកមនុស្សដែលខ្ញុំស្រឡាញ់ចេញពី ខ្លួនខ្ញុំដោយទាំង
ដែលខ្ញុំកំពុងស្រឡាញ់នោះ។
ហេតុអ្វីក៏ ទេវតាដាក់ទោសរូបខ្ញុំម្ល៉េះ?រាល់មនុស្សដែលខ្ញុំស្រឡាញ់គឺ មានពីរ
នាក់ហើយដែលសុទ្ធតែចាកចេញ ពីខ្ញុំសែនឆ្ងាយទោះបី ខំ ស្រែកហៅ យ៉ាង
ណាក៏គាត់មិនអាចត្រឡប់មកវិញ ដែរ។ឥឡូវបំរុងនឹងផ្តាច់ជីវិតប៉ាធម៌ខ្ញុំទៀត!
បើទោះ បី គាត់មិនមែនជាឪពុកបង្កើតខ្ញុំក៏ដោយតែ គាត់ជាមនុស្សដែលមាន
ចិត្តសប្បុរសធម៌ជួយកូនខ្មែរក្រី ក្រអោយបានរៀនសូត្រដើម្បី អោយមានអនាគត
ល្អ។
ប៉ាៗទោះប៉ាគ្រាន់តែ ជាប៉ាធម៌ របស់កូនមែនតែកូនស្រឡាញ់ប៉ាណាស់!
ហេតុអ្វី ទេវតាកំប្លែងនឹងជីវិតរបស់ខ្ញុំម្ល៉េះ?
បើសិនជាអាចប្តូរយកជីវិតរបស់កូនទៅ ដូរនឹងជីវិតរបស់ប៉ាអោយរស់
ឡើងវិញបាននោះ កូននឹងប្តូរយកប៉ាមកវិញ។
ប៉ាអើយប៉ាតើប៉ាអាចសន្យានឹងកូនបានទេថាប៉ានឹងមិនទៅ ណាចោល
កូនទេណាប៉ា!
ប៉ាចាំបានទេកាលនៅ រតនគិរី ប៉ាបាននិយាយថាប៉ាស្រឡាញ់កូនហើយប៉ា
បាននិយាយថែមទៀតថាកូនជាកូនស្រីរបស់ប៉ាដែលមានចារិកខុសពី
កូនស្រីដទៃទៀតរបស់ប៉ានោះ អី!?
ប៉ាចាំបានទេកាលប៉ានាំកូនៗទៅ ក្នុងពិធី ជប់លាងនៅ តូបាសនោះ ប៉ា?
ប៉ាបានសួរកូនថាកូនចង់ធ្វើអី ពេលកូនធំឡើងពេលនោះ កូនបានឆ្លើយនឹង
ប៉ាថាកូនចង់ធ្វើជាអ្នកគ្រប់គ្រងក្នុងCenter មួយដើម្បី ជួយក្មេងក្រីក្រដូចប៉ាៗ
ដែរ។តែនៅមានទៀតប៉ាពិសារបានជាមួយកូនថែមទាំងបានថើបកូនមុន
ប៉ាចេញទៅហើយប៉ាបានសន្យាថានឹងចាំមើលកូនទៅអាមេរិកជួបប៉ានោះ
អី?ប៉ាភ្លេចហើយរឺ ប៉ា?រាល់អានុស្សាវរីយ៍របស់ប៉ាដែលបានធ្វើចំពោះកូន
គន្លងមកគឺកូនចាំមិនភ្លេចទេ!
ពេលនេះប៉ាដឹងទេថាអារម្មណ៍យ៉ាងណាពេលដែលកូនបានលឺដំនឹងថា
ប៉ាមានជំងឺដែលរង់ចាំ តែថ្ងៃ នោះ!?កូនមិនចង់បាត់បង់ប៉ាទេ!
ប៉ាល្អ ណាស់ហើយជាទី យកតំរាប់តាម!
ប៉ាកុំទៅ ចោលកូនបានទេប៉ា?ប៉ាឈប់ស្រឡាញ់កូនហើយមែនទេប៉ា?
ប៉ាកូនជិតដល់ថ្ងៃប្រលងហើយតើប៉ាមកជូនពរកូនទេប៉ា?
ប៉ាអើយប៉ាកុំទៅចោលកូនណា!កូនស្រឡាញ់ប៉ា!!!!!!!!
នរណាក៏ បានដែរសូមជួយប៉ារបស់ខ្ញុំអោយរួចផុតពីអ្វី ដែលអាក្រក់ដែល
កំពុងកើតមកលើកគាត់ផង!?
ប៉ាដឹងទេកូនកំពុងយំណាប៉ា?ហេតុអី ទេវតាអី ក៏ឃោរឃៅម្ល៉េះ?
ជាចុងក្រោយកូនមានតែ ពាក្យជូនពរអោយប៉ាឆាប់ជាពីជំងឺណាប៉ា!
កូនសូមផ្សេងទៅជាក្រោយបើសិនជាមានជាតិក្រោយមែននោះគឺ កូន
សូមជួបប៉ាទៀតព្រោះ កូនមិនទាន់បានធ្វើអ្វី ចំពោះប៉ានៅ ឡើយទេ!
ប៉ា!កូនប្តេជ្ញាចិត្តថានឹងខិតខំ ធ្វើនូវអ្វី ដែលប៉ាបានសង្ឃឹមមកលើកូន!
ប៉ាកូនស្រឡាញ់ប៉ាខ្លាំងណាស់!៕
យុត្តិធម៌គ្មានទេសំរាប់អ្នកស្មោះ! August 4, 2008
Posted by sphea in Uncategorized.add a comment
យុត្តិធម៌គ្មានទេសំរាប់អ្នកស្មោះ ស្នេហ៍។
ហេតុអ្វី អ្នកស្មោះតែ បែរជាគ្មានភាពយុត្តិធម៌បែបនេះ?
ថ្ងៃខួបថ្ងៃស្តាយក្រោយ! August 2, 2008
Posted by sphea in Uncategorized.19 comments
នៅសល់តែមួយថ្ងៃទៀតដល់ថ្ងៃ ខួបកំនើតរបស់ខ្ញុំហើយគឺថ្ងៃទី០៣ខែ
សីហានេះ តែម្តង….តែព្រឹក មិញថ្ងៃទី ០២ខ្ញុំបានសង្ឃឹមទុកតាំងពី យប់ថានឹង
ទៅ ជួបមិត្តភក្តិដើម្បី ទទួលពាក្យជូនពរពីមិត្តភក្តិរបស់ខ្ញុំពិសេសមនុស្សពីរ
នាក់ដែលខ្ញុំគោរពស្រឡាញ់បំផុត។តែ គួរអោយសោកស្តាយណាស់ដែលការ
ធ្វើដំនើរមានបញ្ហាទើបធ្វើអោយអាក់ខានមិនបានទៅ សាលា……ដោយឡាន
ខូចត្រង់ស្តប់ចំការមនទំរាំតែធ្វើរួចមិនដឹងម៉ោងប៉ុន្មានទេតែបានយក
ឡានថ្មី មកជំនួស…..សប្បាយចិត្តណាស់ព្រោះ មានឡានថ្មី មកជំនួសតែអ្វី ដែល
ធ្វើអោយខ្ញុំសោកស្តាយនោះ គឺ ឡានបានបើកត្រឡប់ទៅ ផ្ទះវិញ…..!
ចប់តែ ម្តងថ្ងៃ ខួបត្រូវនឹងថ្ងៃ អាទិត្យហេតុដូច្នេះហើយទើបចង់ទៅជួបមិត្តនៅ
ថ្ងៃសៅរ៍តែថ្ងៃសៅរ៍ក៏មិនបានទៅ ថ្ងៃ អាទិត្យដេកនៅ តែផ្ទះ!។ហ្អើយ!!!!!!
ពេលនេះ អ្វីៗត្រូវបានបញ្ចប់ព្រោះ ថ្ងៃខួបបែរជាក្លាយជាថ្ងៃស្តាយក្រោយ…
ស្តាយក្រោយនោះ គឺ មិនមែនស្តាយក្រោយព្រោះ តែមិនបានទទួលអំនោយពីមិត្ត
នោះ ទេតែ ស្តាយក្រោយចំពោះ ការអាក់ខានមិនបានទៅ ជួបមុខមនុស្សដែលខ្ញុំ
គោរពស្រឡាញ់បំផុតក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំក៏មិនបានជួបគាត់ដោយផ្ទាល់
ដើម្បី ជូនពរគាត់មុនពេលគាត់ប្រលងនោះ ទេ។
ហ្អើយ!!!!ចប់ៗៗហើយ!គ្មានសល់អ្វី ទៀតទេព្រោះមិនបានជួបមនុស្សដែលខ្លួនគោរពស្រឡាញ់!តែសំនាងគាត់បានសរសេរមកជូនពរ!
ថ្ងៃខួបគឺជាថ្ងៃដែលសប្បាយរីករាយបំផុតតែខ្ញុំបែរជាយំនៅ មុខ
កំព្យូទ័រទៅ វិញ។ព្រោះ ខ្ញុំមិននឹកស្មានតែមានថ្ងៃនេះសោះ……..!
ជូនពរមនុស្សជាទី ស្រឡាញ់របស់ខ្ញុំអោយប្រលងជាប់និទេស៍ល្អបូកទាំងមិត្ត
របស់គាត់ផង……….!
[/caption][caption id="attachment_253" align="alignnone" width="226" caption="នំនេះសំរាប់ក្មេងទេ!តែខ្ញុំធំតិចហើយ!"]
[/caption]
ថ្ងៃដែលសប្បាយ! August 1, 2008
Posted by sphea in Uncategorized.add a comment
ថ្ងៃមុនមានផាតធីតូចមួយដែលមានការចូលរួមជាច្រើនជាមួយបងៗក្មេងៗហើយនិងមិត្តភក្តិបារាំងបីនាក់ផងដែរ។
ចំពោះផាតធីនោះពួកយើងបានធ្វើតាមរបៀបរបបរបស់ជនបរទេសដែលជាកិច្ចជូនពរគេត្រឡប់ទៅស្រុកគេវិញហើយគេដុតរបស់បន្តិចចូលក្នុងភ្លើងហើយយកមកផ្ទាប់ជាមួយChocolate,Cookies, Mahsalo។
បន្ទាប់ពីអ៊ីតហើយពួកយើងនាំគ្នាថតរូបជាអានុស្សាវរីយ៍ដែលមានខ្ញុំជាអ្នកថតរូប។អភ័ព្វណាស់ខ្ញុំ!Camerasមិនមែនកាន់មួយទេគឺកាន់ដល់ទៅបីឯណោះ!
ក្នុងផាតធីនេះមានមេប៉ះបោលមួយដែលជាម្ចាស់កម្មវិធីរាំ(ខ្ញុំ)!ក្នុងកំឡុងពេលដែលគេនាំគ្នារាំយ៉ាងសប្បាយដោយឡែកតែខ្ញុំដើរថតរូបអោយគេយ៉ាងច្រើនឯខ្លួនឯងអត់សូវបានចូលរួមថតពេលរាំសោះ!
ថ្ងៃនោះគឺជាថ្ងៃដែលសប្បាយបំផុតដែលមានក្រុមក្មេងតូចៗចូលរួមយ៉ាងច្រើន!។
តែពេលភ្លឺឡើងមានអីខ្ញុំបែរជាឈឺជើងដើរសឹងតែមិនចង់រួចហ្នឹងហើយដែលសប្បាយពេក!
សូមទោសដែលមិនបានដាក់រូបរាំអោយមើល៍!
[/caption][caption id="attachment_214" align="alignnone" width="221" caption="គាត់នេះមិនដឹងធ្វើអីទេ!"]
[/caption][caption id="attachment_212" align="alignnone" width="221" caption="កុំឆ្ងល់គាត់អីគឺគាត់ទេសនាទេ!"]
[/caption][caption id="attachment_209" align="alignnone" width="221" caption="មិនបាច់រកមើលភាទេព្រោះភាជាអ្នកថតរូបហើយ!"]
[/caption]
តើខ្មែរជាឥណ្ឌាទីពីររឺ? July 26, 2008
Posted by sphea in Uncategorized.8 comments
ក្រោយពីខ្ញុំបានអានសៀវភៅប្រវត្តិសាស្រ្តរបស់ខ្មែរមួយក្បាលធ្វើអោយខ្ញុំ
យល់ដឹងពី ពាក្យមួយដែលពីមុនខ្ញុំមិនដែលដឹងពីពាក្យនេះសោះ!
ពាក្យនេះ គឺ៖«ខ្មែរ»…..ខ្មែរយើងកាលសម័យមុនៗ(មិនប្រាកដ)គេហៅ ខ្មែរតាម
សូរសព្ទ ដើមថា«កុមេរុ»តែដោយតាមការហៅ និងនិយាយធម្មតាថា«កុមេរុ៍»
ទំនងដូចឈ្មោះភ្នំ«សុមេរុ»ដែលហៅ ត្រឹមតែ«សុមេរុ៍»។
លុះយូរៗមកឈ្មោះ «កុមេរុ៍»ត្រូវបានក្លាយចេញ ទៅ ទៀតប្រាកដនៅ សិលាចារឹក
របស់ខ្មែរថា«ក្មេរ»ទៅ ជាសំឡេងផ្សំក្រោយសម័យសិលាចារឹកមកបានប្រែ
ថា«ខ្មែរ»។»
តែអ្វី ដែលធ្វើអោយខ្ញុំមិនយល់នោះគឺមានទស្សនៈមួយចំនួននិយាយថា៖
ទស្សនៈទី១៖«ពូជខ្មែរជាឥណ្ឌាទី ២ហើយជាតិខ្មែរជាជាតិប្រវេសន៍ចេញ
ពី ប្រទេសឥណ្ឌាហើយបានមកលុកលុយដណ្តើមយកទឹកដីរបស់ជាតិដើម
មួយគឺ ជនជាតិក្នុងអំបូរម៉ាឡាយូ-ប៉ូលីនេស៊ីយែនរឺ ជនជាតិថៃ កាដៃប៉ុន្តែជាជាតិ
មួយដោយឡែកពីជាតិឥណ្ឌាហើយស្ថិតនៅក្នុងអំបូរមន-ខ្មែរ។
ទស្សនៈទី២៖«ក្រុមមន-ខ្មែរ-មួណ្ឌមានទី តាំងដើមនៅជើងភ្នំទីបេហើយ
ក្រោយមកបានបំបែកជាពីរក្រុមដោយក្រុម(មន-ខ្មែរ)ចូលទៅ រស់នៅ ក្នុង
ភូមិភាគអាស៊ីអាគ្នេយ៍ឯមួយក្រុមទៀត(មួណ្ឌ)ចូលទៅ រស់នៅក្នុងប្រទេស
ឥណ្ឌារហូតដល់សព្វថ្ងៃនេះ។»
ទស្សនៈទី៣៖«ក្នុងសម័យបុព្វប្រវតិ្តសាស្រ្តដ៏យូរឡុងណាស់មកហើយ
មានមនុស្សពូជខុសៗគ្នាបានធ្វើដំនើរពី ខាងជើងចុះមកអាស៊ីអាគ្នេយ៍
ហើយផ្សំកាត់ជាមួយគ្នា។លើសពី នេះទៀតអំបូរមន-ខ្មែរកើតមកពី
ការផ្សំកាត់រវាងពូជមេឡាណេស៊ីយាង(Me lenesiens)និងពូជឥណ្ឌូនេស៊ីយាង
(Indonesiens)ហើយបានរស់នៅ លើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្រ
ចិនរហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា។»
ទស្សនៈទី៤៖«ខ្មែរមានអរិយធម៌វប្បធម៌សាសនាប្រពៃណីរបស់ខ្លួនរួចទៅ
ហើយទើបទទួលឥទ្ធិពលពីឥណ្ឌា។»
យោងតាមទស្សនៈទាំងបួនខាងលើនេះបានធ្វើអោយខ្ញុំធ្ងន់ក្បាលរក
ថ្លឹងថ្លែងមិនត្រូវទាល់តែសោះ។តែបើតាមការសិក្សានៅ សាលាគឺ
ខ្ញុំមិនដែលលឺលោកគ្រូរឺអ្នកគ្រូនិយាយពីរឿងខ្មែរជាពួកឥណ្ឌាទី
ពីរសោះ។
តើខ្មែរជាឥណ្ឌាទី ពីរដូចជាទស្សនៈទី មួយរឺ ក៏មិនមែន?











