jump to navigation

Saxophone bat snaeh! December 23, 2008

Posted by sphea in Uncategorized.
2 comments

ថ្ងៃនេះមកលា! September 13, 2008

Posted by sphea in Uncategorized.
18 comments

ថ្ងៃ​នេះ​ខ្ញុំ​មក​ដើម្បី ពោល​ពាក្យ​ថា​«​លា​»​ចំពោះ បង​គ្រប់ៗ​គ្នា​ដែល​បាន​ចូល​មក​លេង​ប្លក់​របស់​ខ្ញុំ​មួយ​នេះ។
ហើយ​ខ្ញុំ​ក៏ សូម​អរគុណ ដល់​បង​ៗ​គ្រប់​គ្នា​ដែល​បាន​ចូល​មក​កាន់​ប្លក់​របស់​ខ្ញុំ​!!​ខ្ញុំ​ត្រេក​អរ​ណាស់​ចំពោះ ការ​រាប់​អាន​ដែល​ពោរ​ពេញ ដោយ​ភាព​សន្តោស​មេតា្ត​របស់​ពួក​បងៗ​ចំពោះ​ប្អូន​ដ៏​តូច​ពី​មុន​មួយ​នេះ(ពេល​នេះ​ធំហើយ!)។
ថ្ងៃ​នេះ​ប្អូន​និយាយ​ពាក្យ​លា​ទៅ បងៗ​ហើយ​ប្អូន​ក៏​សូម​អរគុណ​ដល់​បងៗ​ទាំង​អស់!
បងៗ​មិន​បាច់​ឆ្ងល់​ថា​ខ្ញុំ​មាន​រឿង​អី ទេ!​ខ្ញុំ​ធ្វើ​នេះ​គឺ​ដើម្បី ខ្លួន​ខ្ញុំ​និង​គ្រួសារ​របស់​ខ្ញុំ!
ញញឹម!!​ពាក្យ​នេះ​គឺ​តែង​តែ​មាន​ចំពោះ​ខ្ញុំ​តែ​រហូត​ណា​បង​វេហាស៍!
ខ្ញុំ​នឹង​ញញឹម​ជា​និច្ច!
អរគុណ ដល់​បង​ទាំង​អស់​គ្នា!​ជូន​ពរ​បងៗ​អោយ​សុខ​សប្បាយ​និង​ជោគ​ជ័យ​ក្នុង​ជីវិត​គ្រប់​ពេល​វេលា​!!
ប្រសិន​បើ​មាន​និស្ស័យ​ខ្ញុំ​និង​បាន​ជួប​បងៗ​ទាំង​អស់​តែ​បើ​អត់​គឺ​អត់​ដឹង​ដែរ!!
លា​ហើយ!!!!!!

កូនប្រុសដើមទ្រូងប្រាំហត្ថ! September 11, 2008

Posted by sphea in Uncategorized.
10 comments

ពាក្យ​ចាស់​ពី​បរម​បុរាណ​តែង​តែ និយាយ​ថា​«​កូន​ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថ​»​។​តាម​ពាក្យ​ពំនោល​ខាង​លើ​នេះ​មាន​ន័យ​ពីរ៖
ក.​ន័យ​ត្រង់​៖​គឺ សំដៅ​យក​សំភារៈ​មួយ​បែប​របស់​ព្រះ​សង្ឃ​ដែល​យើង​និយម​ហៅ ថា​«​វត្ថ​ពន្ធ​»​មាន​ប្រវែង​៥​ហត្ថ​។
ខ.​ន័យ​ធៀប​៖​ក្នុង​សង្គម​ខ្មែរ​កូន​ប្រុស​ដែល​បាន​បួស​រៀន​តែង​តែ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ទាំង​ផ្នែក​ចំនេះ​ដឹង​ទាំង​សីល​ធម៌​រស់​នៅ​និង​វិជ្ជា ជីវៈ​ដែល​ស្តែង​ចេញ​ពី សីល​ធម៌​ទាំង​៥​របស់​ព្រះ​ពុទ្ធ​គឺៈ
-​មិន​សំលាប់​ជីវិត​សត្វ​ប្រមាថ​ជីវិត​អ្នក​ដទៃ​។
-​មិន​និយាយ​ពាក្យ​មុសា​ច្រណែន​និន្ធា​កុហក​គេ​ឯង​។
-​មិន​សេព​គ្រឿង​ស្រវឹង​មាន​សុរា​ជា​ដើម​។
-​មិន​អសីល​ធម៌​ប៉ះ ពាល់​ប្រពន្ធ​កូន​អ្នក​ដទៃ​។
-​មិន​លួច​ឆក់​ទ្រព្យ​ធន​អ្នក​ដទៃ​ជា​ទ្រព្យ​ក្តៅ​ក្រហាយ​។
* * ចំនុចបន្ថែម៖​រូប​តំនាង​អោយ​ប្រទេស​កម្ពុជា​មាន​ដូច​ជា៖
-​ដើម​ផ្គា​គឺ ផ្កា​រំដួល​
-​ដើម​ឈើ​គឺ ដើម​ត្នោត
-​ផ្លែ​ឈើ​គឺ ចេក​ពង​មាន់​
-​សត្វ​ពាហនៈ​គឺ សត្វ​គោ​ព្រៃ​
-​បក្សី គឺ​ត្រ​យ៉ង​

ចំពោះ​រូប​តំណាង​អោយ​ប្រទេស​កម្ពុជា​ទាំង​ប៉ុន្មាន​ដែល​បាន​រៀប​រាប់​ខាង​លើ​នោះ​គឺ​ខ្ញុំ​បាន​ទទួល​ពី​បង​ផ្កាយ​ដែល​គាត់​បាន​សរសេរ​មក​ប្រាប់។
បើ​ចង់​ដឹង​អោយ​កាន់​ច្បាស់​ជាង​នេះ​គឺ​អាច​សរសេរ​ទៅ សួរ​បង​ផ្កាយ​បាន​ព្រោះ ខ្ញុំ​អត់​សួវ​ដឹង​ទេ​។
យ៉ាង​ណា​មិញ​ខ្ញុំ​ក៏​សូម​ថ្លែង​អំនរ​គុណ​ចំពោះ​អ្នក​ដែល​បាន​ផ្តល់​ដំនឹង​ពី​រូប​តំនាង​នៃ​កម្ពុជា​មក​ដល់​ខ្ញុំ​ដែរ៕

ប្រវតិ្ត«ពោធិ៍ចិនតុង»! September 10, 2008

Posted by sphea in Uncategorized.
4 comments

ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​ដើរ​ទៅ​កន្លែង​លក់​សៀវភៅ​នៅ​ជ័យ​ថា​វី​រើ​ចុះ រើ​ឡើង​ខ្ញុំ​ក៏​បាន​ទិញ​សៀវភៅ​មួយ​ក្បាល​« វប្ប​ធម៍​ទូ​ទៅ »!​ខ្ញុំ​ពេញ​ចិត្ត​ស្តូក​ព្រោះ​អ្វី ដែល​ខ្ញុំ​ចង់​ដឹង​គឺ​ខ្ញុំ​អាច​ដឹង​បាន​ហើយ តាម​រយៈ​សៀវភៅ ដែល​ខ្ញុំ​បាន​ទិញ​នេះ​។
មក​ដល់​ផ្ទះ​ខ្ញុំ​បាន​បើក​វា​មើល​ម្តង​ទៀត​បន្ទាប់​មក​ខ្ញុំ​ក៍​បាន​ប្រទះ​ភ្នែក​នឹង​អត្ត​បទ​នេះ ទៅ(​ប្រវតិ្ត​ពោធិ៍​ចិន​តុង​)​!​ខ្ញុំ​គិត​ថា​វា​ល្អ ណាស់​ព្រោះ​មនុស្ស​មួយ​ចំនួន​គឺ​នៅ​មិន​ទាន់​ដឹង​ពី ប្រវត្តិ​នៃ​ពោធិ៍​ចិន​តុង​នៅ ឡើយ​ទេ។
សូម​អាន​អត្ត​បទ​នៅ ប្រវត្តិ​នៃ​ពោធិ៍​ចិន​តុង​ដែល​មាន​ខ្លឹម​ដូច​ត​ទៅ!
​ពាក្យ​«​ពោធិ៍​ចិន​តុង​»​កើត​ចេញ ពី ពាក្យ​ដើម​ដែល​និយាយ​ថា​«​ដើម​ពោធិ៍​របស់​តា​តុង​»​។
​កាល​ពី​ប្រមាណ​ជា​ជាង​២០០​ឆ្នាំ​មុន​មាន​គ្រួសារ​មួយ​ដែល​មាន​ប្តី ប្រពន្ធ​២​នាក់។​ប្តី​ឈ្មោះ​ថា​«​ចិន​តុង​»​(ចិន​ឈ្មោះ​តុង)​ឯ​ភរិយា​ឈ្មោះ ថា​«យាយ​នន់»​។​តា​យាយ​ទាំង​ពីរ​នាក់​រស់​នៅ ក្នុង​ភូមិ​មួយ​ឈ្មោះ​ខ្លា​គ្រហឹម​ឃុំ​ក្រពុំ​ឈូក​ស្រុក​កោះ​អណ្តែត​ខេត្ត​តា​កែវ​។​គាត់​ប្រកប​មុខ​របរ​​ធ្វើ​ស្រែ​ចំការ​ផង​លក់​ដូរ​ផង​។​តា​តុង​និង​យាយ​នន់​មាន​កូន​ភ្លោះ ពីរ​នាក់​។​ម្នាក់​ឈ្មោះ​ចិន​ជី​រី​ឯ​ម្នាក់​ទៀត​ឈ្មោះ​ថា​ចិន​ជីវ​ធ្វើ​ដំនើរ​តាម​រទេះ​គោ​មក​ភ្នំ​ពេញ​ដោយ​ប្រើ​រយៈ​ពេល​ជាង​កន្លះ​ខែ​ទើប​ដល់​។​នៅ​លើ​រទេះ​គោ​ផ្ទុក​ទៅ​ដោយ​ប្រដាប់​ប្រដា​ហូប​ចុក​គ្រប់​គ្រាន់​។​ពេល​មក​ដល់​កន្លែង​មួយ​ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ ថា​«​ពោធិ៍​ចិន​តុង​»​(​កាល​នោះ ពុំ​ទាន់​មាន​ដើម​ពោធិ៍​ទេ​)​ពួក​គាត់​ក៏​នាំ​គ្នា​សំរាក​ដើម្បី​ស្រស់​ស្រូប​អាហារ​។​ក្រោយ​មក​តា​តុង​បាន​យក​ដើម​ពោធិ៍​មួយ​ដើម​មក​ដាំ​កន្លែង​ដែល​ធ្លាប់​ឈប់​សំរាក​ផង​និង​សំរាប់​អ្នក​ដំនើរ​ឯ​ទៀតៗ​បាន​ម្លប់​ជ្រក​សំរាក​ផង​។​ដើម​ពោធិ៍​ដែល​តា​តុង​បាន​ដំា​នោះ​(​សព្វ​ថ្ងៃ​ឆ្នាំ​២០០០​)​គេ​នៅ​ឃើញ​មាន​វត្ត្ត​មាន​នៅ​ឡើយ​គេ​នៅ​ឃើញ​ដើម​ពោធិ៍​នោះ​នៅ ចំ​ពី​មុខ​ផ្សា​Plaza ខាង​លិច​ផ្សា​ពោធិ៍​ចិន​តុង​។
សំគាល់៖​
ចិន​តុង​៖​តា​នោះ ជា​ជន​ជាតិ​ចិន​ឈ្មោះ តុង​(ចិន​តុង​=​ចឹក​តុង​)
ចិន​៖​កូន​ចៅ​ចិន​។
សរុប​សេចក្តី​មក៖
ពាក្យ​ថា​«​ពោធិ៍​ចិន​តុង​»​គឺ​មាន​ប្រភព​មក​ពី​មាន​ចឹក​តុង​គាត់​បាន​ដាំ​ដើម​ពោធិ៍​មួយ​ដើម​ទុក​គ្រាន់​ជា​គុណ​ប្រយោជន៍​ដល់​អ្នក​ដំនើរ​ទាំង​ពួង​។

នេះ​ជា​អ្វី ដែល​ខ្ញុំ​បាន​ដក​ស្រង់​ចេញ ពី​សៀវភៅ!​បើ​អ្នក​ណា​មាន​រឺ​ក៏​បាន​ដឹង​ច្រើន​ជាង​នេះ​សូម​ជួយ​ប្រាប់​បន្ថែម​ផង​!?
អរគុណ!!!

សំនួរអ្នកគ្រូ! August 30, 2008

Posted by sphea in Uncategorized.
15 comments

ប៉ុន្មាន​ខែ​មុន​នេះ កាល​មិន​ទាន់​វ៉ាកង​អ្នក​គ្រូ​ពលរដ្ឋ​វិជ្ជា​របស់​ខ្ញុំ​បាន​ដាក់​សំនួរ​ពីរ​អោយ​សិស្ស​របស់​គាត់​ធ្វើ។​ក្នុង​នោះ​មាន​ថា្នក់​ប្រហែល​បី​ ដែល​គាត់​បាន​ដាក់​សំនួរ​ពីរ​អោយ​ធ្វើ។​សិស្ស​ម្នាក់ៗ​បូក​ទាំង​ខ្ញុំ​សុទ្ធ​តែ​មិន​ដឹង​ថា​សំនួរ​របស់​គាត់​នោះ​ត្រូវ​ឆ្លើយ​យ៉ាង​ម៉េច​ទេ​បើ​មិន​ដែល​ដឹង​ផង​ហ្នឹង​ពី​មុន​មក។​សំនួរ​របស់​គាត់​ទាក់​ទង​នឹង​ស្នេហា​ព្រោះ រៀន​ដល់​មេរៀន​ដែល​ទាក់​ទង​នឹង​ស្នេហា​រួច​គាត់​ក៏ ដាក់​អោយ​ធ្វើ​តែ​ម្តង។​សំនួរ​ទាំង​ពីរ​របស់​គាត់​នោះ គឺ​ដូច​ខាង​ក្រោម៖
១.​តើ​ព្រំ​ដែន​របស់​ស្នេហា​មាន​ដែរ​រឺ​ទេ?​បើ​មាន​ជា​អ្វី?
២.​តើ​ចំនង​ដៃ​នៃ​អាពាហ៍ពិពាហ៍​រឺ​ស្នេហា​គឺ​ជា​អ្វី?
នេះ​ជា​សំនួរ​ដ៏​ពិបាក​(​សំរាប់​ខ្ញុំ​)​ព្រោះ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ។​លុះ​ក្រោយ​ពេល​ដាក់​ក្រដាស​ប្រលង​អោយ​អ្នក​គ្រូ​រួច​ពួក​ស្រីៗ​ថ្នាក់​ខ្ញុំ​គេ​នាំ​គ្នា​សួរ​ទៅ អ្នក​គ្រូ​ដើម្បី ចង់​ដឹង​ចំលើយ​នៃ​សំនួរ​ទាំង​ពីរ​ខាង​លើយ​នេះ។
តើ​មាន​អ្នក​ណា​ខ្លះ​បាន​ដឹង​ចំលើយ​របស់​សំនួរ​ទាំង​ពីរ​ខាង​លើ​នេះ​ទេ?​ចំពោះ​ចំលើយ​គឺ ខ្ញុំ​បាន​ដឹង​ហើយ​បន្ទាប់​ពី អ្នក​គ្រូវ​គាត់​ប្រាប់។

ផ្កាចំប៉ី!! August 26, 2008

Posted by sphea in Uncategorized.
14 comments

តាម​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​មក​ពី​មិត្ត​របស់​ខ្ញុំ​គឺ​ថា​ផ្កា​ចំប៉ី​គឺ​ជា​ផ្កា​ដែល​មាន​ពិដោរ​​ក្រអូប​ដែល​ទាក់​ទាញ​ចិត្ត​មនុស្ស​ណា​តែ ទៅ ដល់​ហើយ​គឺ​ចង់​តែ​ស្រូប​មិន​ដាក់​ច្រមុះ។​យ៉ាង​ណា​មិញ​ដូច​ជា​ប្រទេស​ខ្មែរ​យើង​អញ្ចឹង​ដែរ!។
តើ​ផ្កា​ចំប៉ី​មាន​អ្វី ទាក់​ទង​នឹង​ប្រទេស​ខ្មែរ​យើង​ទៅ?
ជា​ការ​ពិត​ណាស់​ប្រទេស​ខ្មែរ​​យើង​ជា​ប្រទេស​មួយ​ដែល​គួរ​អោយ​រស់​នៅ ខ្លាំង​ណាស់​រី​ឯ​ផ្តា​ចំប៉ី​វិញ គឺ ជា​ផ្កា​ដែល​គេ​ចូល​ចិត្ត​យក​មក​ដាក់​នៅ ជិត​ខ្លួន​ហើយ​ជា​ផ្កា​ដែល​បញ្ចេញ​ពិដោរ​យ៉ាង​ក្រអូប​រណ្តំ​ចិត្ត​របស់​មនុស្ស​គ្រប់​គ្នា។​និយាយ​សរុប​ទៅ ផ្កា​ចំប៉ី​ជា​ផ្កា​ដែល​តំនាង​អោយ​ប្រទេស​ខ្មែរ​(មិន​សូវ​ច្បាស់!)​។
នេះ​ជា​អ្វី ដែល​ខ្ញុំ​ដឹង​ពី មិត្ត​របស់​ខ្ញុំ​គេ​ប្រាប់​ខ្ញុំ។​ហើយ​មិន​ត្រឹម​តែ​ផ្កា​ចំប៉ី​ទេ​ដែល​តំនាង​អោយ​ប្រទេស​ខ្មែរ​នោះ ​គឺ នៅ មាន​ម្ហូប​មួយ​មុខ​ទៀត​ដែល​តំនាង​អោយ​ប្រទេស​ខ្មែរ​យើង។​ម្ហូប​នោះ គឹ​តំនាង​អោយ​សាមគ្គី​ភាព​នៃ​ប្រជា​ជន​ខ្មែរ​ពោល​ម្ហូប​នោះ គឺ​មាន​បន្លែ​ផ្សំ​ច្រើន​បញ្ចូល​គ្នា។​ចំពោះ​អ្វី​ដែល​លំអិត​ជាង​នេះ​គឺ ខ្ញុំ​ក៏​មិន​បាន​ដឹង​ដែរ។​បើ​បងៗ​ណា​បាន​ដឹង​ពី​រឿង​នេះ​សូម​ជួយ​បំភ្លឺ​អោយ​កាន់​តែ​ច្បាស់​ជាង​នេះ​ផង៕​សូម​អរគុណ!!

តំលៃរបស់ការសើច~ញញឹម! August 18, 2008

Posted by sphea in Uncategorized.
14 comments

ស្នាម​ញញឹម​របស់​មនុស្ស​ម្នាក់ៗ​ពិត​ជា​កត្តា​ដ៏​សំខាន់​ណាស់​ក្នុង​ការ​រស់​នៅ
ប្រចាំ​ថ្ងៃ។​ដូច​នេះ​មិន​ថា​តែ អ្វី​ផ្សេង​មាន​តំលៃ​នោះ ទេ​សូម្បី តែ​ការ​ញញឹម
និង​សើច​ក៏​មាន​តំលៃ​សឹង​ថា​មិន​អាច​គណនា​បាន​ដែរ។​មាន​ពាក្យ​មួយ​ឃ្លា
គេ​លើក​មក​និយាយ​ថា​៖​«​បុគ្គលណាមិនចេះសើចញញឹម​មិនគួរបើកហាងលក់ដូរឡើយ!​»
ពាក្យ​ខាង​លើ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​បើ​អ្នក​លក់​មិន​ចេះ ប្រើ​សិល្ប៍​វិធី​សើច​ញញឹម​ហើយ​នោះ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូល​ទិញ​គាត់​ទៅ?
នេះ​ជា​តំលៃ​របស់​ការ​សើច~ញញឹម៖
១-​ញញឹម​ជា​ការ​ងារ​មួយ​មិន​បាច់​ចុះ​ទុន​ប៉ុន្តែ​បាន​ចំនេញ​ច្រើន​បំផុត​។
២-​ញញឹម​ជា​អំពើ​មួយ​មិន​ធ្វើ​អោយ​ក្រ​ដល់​អ្នក​បញ្ចេញ,​ប៉ុន្តែ​ធ្វើ​អោយ​មាន
ការ​ចំនេញ​ដល់​អ្នក​ដែល​ទទួល​វា​។
៣-​អ្នក​ញញឹម​ម្នាក់​រីក​ស្រស់​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុន្តែ​ជួន​កាល​វា​ធ្វើ​អោយ​យើង
ចង​ចាំ​អស់​មួយ​ជីវិត​។
៤-​អ្នក​មាន​ស្តុក​ស្តម្ភ​ដល់​កម្រិត​ណា​បើ​ខ្វះ​ការ​ញញឹម​ក៏​នៅ​តែ​ក្រ​។​រី​ឯ​
ជន​ក្រី​ក្រ​អន់​ថយ​ដល់​កម្រិត​ទាប​បំផុត,​តែ​សម្បូណ៌​ការ​ញញឹម​ស្រស់​ស្រាយ
នោះ ស្មើ​នឹង​មាន​ទុន​(​គឺ ទ្រព្យ​)​មិន​ចេះ​រីង​ស្ងួត​។
៥-​ស្នាម​ញញឹម​បង្កើត​អោយ​មាន​សុភមង្គល​ក្នុង​គ្រួសារ,​ជា​ប្រភព​នៃ ចិត្ត​ក្លាហាន
ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ជា​សញ្ញា​សម្គាល់​របស់​មនោសញ្ចេតនា​នៃ​មិត្ត​ភក្តិ​។
៦-​ការ​ញញឹម​ជា​សារធាតុ​ប៉ូវ​បំប៉ន​ដល់​អ្នក​នឿយ​ហត់,​គឺ​ជា​រូប​ភាព​ថ្ងៃ​រៀប​នឹង​រះ​ចំពោះ​អ្នក​ធ្លាក់​ទឹក​ចិត្ត​,​ជា​វាយោ​រដូវ​រំហើយ​របស់​ជន​មាន​ទុក្ខ​កង្វល់​ហើយ​ជា​ឱសថ​ទិព្វ​ពី ធម្មជាតិ​សំរាប់​ព្យាបាល​រោគ​ខ្វាយ​ខ្វល់​។
៧-​ស្នាម​ញញឹម​មិន​អាច​ទិញ​បាន​​សុំ​បាន​មិន​អាច​ខ្ចី​បាន​ហើយ​ក៏​មិន​អាច​លួច​បាន​ដែរ​។​ប៉ុន្តែ​បើ​យើង​ចេះ​តែ រក្សា​វា​ទុក​នោះ វា​ក៏​គ្មាន​តំលៃ​អ្វី ដែរ,​បើ​បែរ​ជា​ប្រើ​ប្រាស់​វា​យ៉ាង​ខ្ជះ​ខ្ជាយ​នោះ តំលៃ​របស់​វា​គ្មាន​កំនត់​ឡើយ​។
៨-​ម្ល៉ោះ​ហើយ​នៅ ពេល​អ្នក​ជួប​ប្រទះ​បុគ្គល​នឿយ​ហត់​ម្នាក់​ដែល​លែង​មាន​កំលាំង
ញញឹម​សើច​ជា​មួយ​អ្នក​នោះ…..អ្នក​ត្រូវ​ញញឹម​ទៅ កាន់​អ្នក​នោះ​មុន​។​ពីព្រោះ​ថា
បើ​អ្នក​ណា​មួយ​មិន​អាច​ផ្តល់​ស្នាម​ញញឹម​ជូន​ដល់​អ្នក​ដទៃ​ទេ….​អ្នក​នោះ​ពិត
ជា​ត្រូវ​ការ​ស្នាម​ញញឹម​ស្រស់​ស្រាយ​មួយ​ជាង​នរណា​ទាំង​អស់……..!។

ដូច្នេះ​បើ​អ្នក​ចង់​អោយ​គេ​ស្រឡាញ់​រាប់​អាន​សូម​ចាំ​ទុក​ឃ្លា​នេះ​«​រក្សា​ស្នាម
ញញឹម​អោយ​ជាប់​បបូរ​មាត់​ជា​និច្ច​»​នេះ​ហើយ​គឺ ជា​លក្ខណៈ​ពិសេស​បំផុត​និង​មាន​តំលៃ បំផុត​របស់​ផ្ទៃ​មុខ​​ដ៏ ពេញ​​ទៅ ដោយ​សោភ័ណ​ភាព​៕

លែងហ៊ានលោត! August 14, 2008

Posted by sphea in Uncategorized.
8 comments

ប៉ុន្មាន​យប់​ដែល​កន្លង​ទៅ​​ខ្ញុំ​បាន​នៅ​ដល់​យប់​ជ្រៅ​ហើយ​បាន​ក្រោក​ពី
ព្រលឹម​ដើម្បី​ទៅ រៀន​ហើយ​បាន​ត្រូវ​ទឹក​ភ្លៀង​រាប់​មិន​ភ្លេច​តែ​មិន​ឃើញ​កើត​អី
សោះ​តែ​ដោយ​ឡែក​យប់​មិញ​នេះ​ឯង​មេឃ​យំ​យ៉ាង​ខ្លាំង​ហើយ​ខ្ញុំ​ក៏​ដើរ​កាត់
ភ្លៀង​ដូច​រាល់​ដង​ដែល​ធ្លាប់​​ដើរ​តែ​មិន​អី។
តែ​យប់​មិញ​នេះ​ជំងឺ​ស្រាប់​តែ​កើត​ឡើង​ភ្លាម​ថែម​​គួប​ផ្សំ​នឹង​ការ​ចូល​គេង
បាន​តែ​បី​ម៉ោង​កន្លះ​ទៀត​នោះ។​
ខ្ញុំ​មិន​នឹក​ស្មាន​ថា​វា​ដល់​ថ្នាក់​ធ្វើ​ទុក្ខ​ខ្ញុំ​មិន​អោយ​រៀន​អស់​ពីរ​ម៉ោង​ទទេ​ទៅ!
គឺ​ឈឺ​ក្បាល​ស្ទើរ​សន្លប់​នៅ​ពេល​ជិះ​ឡាន។​ខ្ញុំ​ខំ​សង្ឃឹម​ថា​ពេល​ទៅ​ដល់​សា​លា​ហើយ​វា​នឹង​
មិន​អី​តែ​ក្រោយ​ពេល​ចុះ​ពី​ឡាន​​ស្រាប់​តែ​រិត​តែ​ខ្លាំង​ឡើង​ជា​មុន​ទៅ​ទៀត។
នេះ​ជា​បទ​ពិសោធន៍​មួយ​របស់​ខ្ញុំ​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​នឹង​សុខ​ភាព!
ថ្ងៃ​ក្រោយ​លែង​ហ៊ាន​លោត​ដូច្នេះ​ទៀត​ហើយ​ព្រោះ​ខ្លាច​អត់​បាន​ជួប​មុខ​
អ្នក​ម្តាយ​លោក​ឪពុក​ជា​ទី​គោរព​នឹង​បងៗ​មួយ​ចំនួន។
ខ្លាច​ហើយ!!!!!៕

ចាំជិតពីរម៉ោងកណ្តាលយប់! August 13, 2008

Posted by sphea in Uncategorized.
6 comments

យប់​មិញ​នៅ​រង់​ចាំ​អ៊ី​ម៉េល​របស់​បង​រហូត​ដល់​១​​ម៉ោង​ជិត​២​ម៉ោង
កណ្តាល​យប់​!
បើ​ចូល​គេង​ក៏​មិន​ប្រាប់​មុន​អោយ​ដឹង!​ធ្វើ​អោយ​ខ្ញុំ​អត់​ងងុយ​រង់​ចាំ​ជិត​២​ម៉ោង​​អញ្ចឹង​ទៅ!
គិត​យ៉ាង​ម៉េច​ដែរ​អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ចាំ​គេ​ដែល​គេ​មិន​បាន​ប្រាប់​
ថា​មិន​មក​រឺ​យ៉ាង​ណា​នោះ?
តើ​គួរ​អោយ​លើក​លែង​ទោស​អោយ​រឺ​អត់?
សូម​ផ្តាំ​ទៅ​អ្នក​មួយ​ចំនួន​សូម​កុំ​ធ្វើ​ដូច្នេះ​ទៀត​គឺ​ត្រូវ​គិត​ពី​អារម្មណ៍​អ្នក​ដែល
រង់​ចាំ​យើង​៕​យើង​សួរ​ខ្លួន​យើង​ថា​បើ​សិន​គេ​ធ្វើ​ដាក់​យើង​តើ​យើង​មាន​
អារម្មណ៍​យ៉ាង​ណា​នោះ​យើង​ក៏​មាន​អារម្មណ៍​យ៉ាង​នោះ​ដែរ។
ចប់​ហើយ!!

Hold me for a while (girl and boy)! August 13, 2008

Posted by sphea in Uncategorized.
1 comment so far

Hold me for a while!​ច្រៀង​ដោយ៖​មាស​សុខសោភា

Hold me for a while! ច្រៀង​ដោយ៖​សាន​ផានិត

Follow

Get every new post delivered to your Inbox.